ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរាយការណ៍ពីករណីហិង្សាលើប្រជាជនកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដល់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរាយការណ៍ពីករណីហិង្សាលើប្រជាជនកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដល់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លារលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់៕



