មានហេតុការណ៍ប៉ះទង្គិចកើតឡើងបន្ទាប់ពីទាហានថៃបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើឱ្យជនស៊ីវិលកម្ពុជាជាច្រើនរូបរងរបួស
មានហេតុការណ៍ប៉ះទង្គិចកើតឡើងបន្ទាប់ពីទាហានថៃបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើឱ្យជនស៊ីវិលកម្ពុជាជាច្រើនរូបរងរបួស
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ មានហេតុការណ៍មួយបានកើតឡើងដោយក្រុមទាហានថៃ បានបន្តរំលោភបំពាន រាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលប្រជាជនខ្មែរធ្លាប់រស់នៅនិងអាស្រ័យផលជាយូរមកហើយ។
គួរបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ជាង២០នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួស នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋកម្ពុជា បាញ់ជំពាមកៅស៊ូ ប្រើប្រាស់ឧបករណ៍បង្កហិង្សាផ្សេងៗ និងបានប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀកនិងខួរក្បាលមកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។
ដោយឡែកសម្រាប់កងទ័ពកម្ពុជា បានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រកបដោយការអត់ធ្មត់ជាទីបំផុត និងបានឈរការពារសុវត្ថិភាពប្រជាជនកម្ពុជាដោយបានសម្របសម្រួលជួយទាក់ទងរថយន្តសង្រ្គោះបន្ទាន់ដើម្បីជួយសង្រ្គោះព្រះសង្ឃនិង ប្រជាជនដែលរងគ្រោះនៅក្នុងហេតុការណ៍ខាងលើនេះ៕




