ស៊ូពិការូបរាងកាយខាងក្រៅ !!!! តែមិនឲ្យពិកាចិត្ត និងមិនឲ្យពិកាក្តីស្រមៃក្នុងការសម្រេចសុបិន្តបានឡើយ
លោក Achmad Zulkarnain ជាអ្នកថតរូបដ៏មានស្នាដៃមួយរូបនៅប្រទេសឥណ្ឌូណេស៊ី គាត់កើតជាមួយពិការភាពដោយគ្មានដៃនិងជើងឡើយ គាត់បានចាប់ផ្តើមប្រកបអាជីពជាអ្នកថតរូបសន្លឹកនៅក្នុងភូមិរបស់គាត់ ការងារថតរូបជាការងារដែលគាត់ពេញមែនទែន។ គាត់បានប្រើឡានតូចរបស់គាត់ ដែលជាមធ្យោបាយធ្វើដំណើរតែមួយរបស់គាត់ដើម្បីទៅថតរូបនៅកន្លែងនានា គាត់បានកែច្នៃឡានតូចនេះឡើងសម្រាប់ខ្លួនគាត់ ហើយកូនឡាននេះហើយដែលអាចនាំគាត់ទៅទីកន្លែងឆ្ងាយៗបាន។ ការងាររបស់គាត់មិនត្រឹមតែមានការដឹងលឺនៅក្នុងប្រទេសនោះទេ បច្ចុប្បន្នការងារគាត់បានមានការទទួលស្គាល់ពីក្រុមហ៊ុនអន្តរជាតិមួយចំនួន ហើយរូបថតលក្ខណៈ គូស្រករនិង គូអាពាហ៍ពិពាហ៍ត្រូវបានប្រទេស Turkey ទទួលស្គាល់នូវស្នាដៃរបស់គាត់ផងដែរ។
គាត់បាននិយាយថា «ខ្ញុំមិនអនុញ្ញាតឱ្យភាពខ្វះខាត ឬភាពបាត់បង់អ្វីមួយពីធម្មជាតិរបស់ខ្ញុំ មកដាក់កម្រិតជំហាននៃការឆ្ពោះទៅមុខ ភាពជឿជាក់ និងប្តេជ្ញារបស់ខ្ញុំបានឡើយ ហើយវាក៏មិនអាចកំណត់ក្តីសុបិន្តរបស់ខ្ញុំបានដែរ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា មិនឃើញត្រឹមតែនៅចំនុចខ្វះខាត ចំនុចបាត់បង់ពីធម្មជាតិរបស់ខ្ញុំប៉ុណ្ណោះទេ តែអ្វីដែលខ្ញុំចង់អោយអ្នកទាំងអស់គ្នាឃើញនោះគឺសមត្ថភាព ភាពបុិនប្រសប់ ភាពច្នៃប្រឌិត ដ៏ល្អរបស់ខ្ញុំ។»
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលដោយ ឆៃយ៉ា