ខ្មែរប៉ុស្ដិ៍ Close

គណនីបណ្ដាញសង្គម Facebook របស់រដ្ឋមន្រ្ដីក្រសួងការពារជាតិត្រូវបានជនទុច្ចរិតក្លែងបន្លំ

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 355
គណនីបណ្ដាញសង្គម Facebook របស់រដ្ឋមន្រ្ដីក្រសួងការពារជាតិត្រូវបានជនទុច្ចរិតក្លែងបន្លំ គណនីបណ្ដាញសង្គម Facebook របស់រដ្ឋមន្រ្ដីក្រសួងការពារជាតិត្រូវបានជនទុច្ចរិតក្លែងបន្លំ

 

 

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំគណនីបណ្តាញសង្គម Facebook របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិត។

ជាមួយគ្នានោះ ក្រសួងការពារជាតិ អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកុំបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបថត ដូចគណនីផ្លូវការ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។

ក្រសួងការពារជាតិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការរបស់ក្រសួងការពារជាតិ៕ 

អត្ថបទទាក់ទង