ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំលេខាធិការដ្ឋាន(RBC)ទទួលបានជោគជ័យជាវិជ្ជមាននិងបន្តកិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃនៅថ្ងៃទី២៧ ខែសីហានេះ

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 175
កិច្ចប្រជុំលេខាធិការដ្ឋាន(RBC)ទទួលបានជោគជ័យជាវិជ្ជមាននិងបន្តកិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃនៅថ្ងៃទី២៧ ខែសីហានេះ កិច្ចប្រជុំលេខាធិការដ្ឋាន(RBC)ទទួលបានជោគជ័យជាវិជ្ជមាននិងបន្តកិច្ចប្រជុំ(RBC)រវាងយោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃនៅថ្ងៃទី២៧ ខែសីហានេះ

 

 

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា លទ្ធផលកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន(RBC)នេះ បានសម្រេចនូវការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្នុងការត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ។

Spokesperson for the Ministry of National Defense of the Kingdom of Cambodia:

The Secretariat Meeting of the Cambodia–Thailand Regional Border Committee (RBC) between the 4th Military Region of the Kingdom of Cambodia and the 2nd Army Area of the Kingdom of Thailand was held on 26 August 2025. The meeting achieved significant and positive progress in preparation for the Extraordinary Meeting of the Regional Border Committee (RBC) between Cambodia and Thailand, to be held on 27 August 2025.

អត្ថបទទាក់ទង