ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃបានប្រព្រឹត្តទៅដោយជោគជ័យដើម្បីត្រៀមកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃស្អែក

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 272
កិច្ចប្រជុំលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃបានប្រព្រឹត្តទៅដោយជោគជ័យដើម្បីត្រៀមកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃស្អែក កិច្ចប្រជុំលេខាធិការដ្ឋាន(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃបានប្រព្រឹត្តទៅដោយជោគជ័យដើម្បីត្រៀមកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃស្អែក

 

 

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ បានឲ្យដឹងថាកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជានិងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ បានចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅវេលាម៉ោង០២៖០០នាទីរសៀសថ្ងៃដដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។ 

ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។ ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥។

Spokesperson of the Ministry of National Defense of the Kingdom of Cambodia:

The Secretariat Meeting of the Cambodia-Thailand Military Region Border Committee (RBC) between the Military Region 5 of Cambodia and the Chanthaburi-Trat Border Defense Command of Thailand was co-chaired by Major General Sar Kimpak, Head of the Cambodian Secretariat, and Captain Kittiphon Kunsiripanyo, Head of the Thai Secretariat. The meeting commenced at 9.25AM on August 24, 2025, hosted by Cambodia, in Pailin Province, in accordance with the program agreed by both sides. 

After the meeting commenced, both parties reviewed the detailed points to be included in the Agreed Minutes. Following the discussions, the Secretariat Meeting of the Cambodian-Thailand Regional Border Committee (RBC) between Cambodia’s Military Region 5 and Thailand’s Chanthaburi-Trat Border Defense Command proceeded with worth noting significant positive developments , in preparation for the  upcoming Extraordinary Meeting of the Cambodian-Thailand Regional Border Committee (RBC) between Cambodia’s Military Region 5 and Thailand’s Chanthaburi-Trat Border Defense Command scheduled for tomorrow, August 25, 2025.

អត្ថបទទាក់ទង