ខ្មែរប៉ុស្ដិ៍ Close

ហួសចិត្ត ! ថៃបន្តថតសម្តែងឈុតទី២ ទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីមួលបង្កាច់ និងចោទប្រកាន់កម្ពុជា

ដោយ៖Sreyleak | ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 209
ហួសចិត្ត ! ថៃបន្តថតសម្តែងឈុតទី២ ទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីមួលបង្កាច់ និងចោទប្រកាន់កម្ពុជា ហួសចិត្ត ! ថៃបន្តថតសម្តែងឈុតទី២ ទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីមួលបង្កាច់ និងចោទប្រកាន់កម្ពុជា

 

 

(ភ្នំពេញ)៖ ក្រោយពីរៀបចំឈុតឆាកសម្តែងវីដេអូទី១ ដើម្បីចោទប្រកាន់និងមួលបង្កាច់ថា កងទ័ពកម្ពុជាដាក់មីនមិនទទួលបានជោគជ័យ, ឥឡូវនេះ ភាគីថៃបានព្យាយាមថតសម្តែងឈុតទី២ ដែលមានទាំងរូបថត និងវីដេអូនៃការដាក់មីនដើម្បីបង្កើតជាលេសថ្មីទៀតដើម្បីចោទកម្ពុជា។  

យោងតាមអ្នកជំនាញ ទាំងវីដេអូ និងរូបថតដែលកងទ័ពថៃបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយថៃជារូបភាពដែលចេញមកពីការរៀបចំឈុតឆាកសម្តែងសុទ្ធសាធដើម្បីពួកគេបានរូបភាពយកមកចោទកងទ័ពកម្ពុជាដូចដែលពួកគេធ្លាប់បានធ្វើពីមុនមក ដើម្បីមួលបង្កាច់ ចោទប្រកាន់ កងទ័ពកម្ពុជាថាដាក់មីនថ្មី ដើម្បីពួកគេបានជាលេសក្នុងការធ្វើសកម្មភាពឈ្លាពានប្រដាប់អាវុធ។ 

អ្នកជំនាញបានលើកឡើងថា បើជាការលួចដាក់មីនមែន មិនមែនមានអ្នកចាំថតវីដេអូបន្សល់ទុកភស្តុតាងនោះទេ។  បើជាលួចដាក់មីនមែន មិនមែនធ្វើតាមសម្រួលនោះទេ ប្រាកដជាមានភាពប្រុងប្រយ័ត្នខ្ពស់និងរហ័សរហួនបំផុត។ ជារួម ទាំងវីដេអូនិងរូបថតដែលភាគីថៃចោទប្រកាន់ថាកងទ័ពកម្ពុជាលួចដាក់មីន ជាការរៀបចំឆាកសម្តែងដើម្បីថតជារូបភាពសម្រាប់ការចោទប្រកាន់មកលើកងទ័ពកម្ពុជា។ ជនជាតិថៃដែលជាខ្មែរសុរិន្ទអាចនិយាយខ្មែរបានយ៉ាងច្បាស់។ សម្លៀកបំពាក់កងទ័ពកម្ពុជា ក្រម៉ានិងសម្ភារផ្សេងទៀតអាចរកបាននៅលើទីផ្សារថៃបានយ៉ាងងាយបំផុត។ 

អ្នកជំនាញថា ភាគីថៃពូកែសម្តែងណាស់ បញ្ចេញវីដេអូទី១ គេមិនជឿ រៀបចំឈុតឆាកសម្តែងដាក់មីនដើម្បីថតផ្សព្វផ្សាយមួលបង្កាច់ម្តងទៀត។ ប៉ុន្តែនៅតែសាធារណមតិមិនជឿដដែល៕

អត្ថបទទាក់ទង