ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់៖ អតីតកងទ័ពម៉ារីនអាមេរិក​ជំនាញគ្រាប់យុទ្ធភណ្ឌ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 403
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់៖ អតីតកងទ័ពម៉ារីនអាមេរិក​ជំនាញគ្រាប់យុទ្ធភណ្ឌ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់៖ អតីតកងទ័ពម៉ារីនអាមេរិក​ជំនាញគ្រាប់យុទ្ធភណ្ឌ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 បានបញ្ជាក់អំពីអត្តសញ្ញាណ គ្រាប់បែក MK-84 នេះ ផលិតនៅឆ្នាំ១៩៩៦

 

អគ្គនាយក (CMAC) អះអាងថា អតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិកដែលបានចូលរួមកំណត់អត្តសញ្ញាណគ្រាប់បែក MK-84 ដែលទម្លាក់ដោយយន្តហោះថៃបញ្ជាក់ថា គ្រាប់បែក MK-84នេះ ផលិតនៅឆ្នាំ១៩៩៦

 

ឆ្លើយតបទៅនឹងការលើកឡើងជារឿយៗរបស់ភាគីថៃថា គ្រាប់បែកទម្លាក់ពីលើយន្តហោះដែលកម្ពុជាបានរកឃើញគឺជាគ្រាប់បែកចាស់សល់ពីជំនាន់មុននោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបានបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា  នៅថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។ 

ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិក ខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84នេះ ផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែល បានទទួលសិទ្ធិផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។ 

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ ហើយឯកឧត្តម មានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ!៕

Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb. The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. The Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996. 

In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!.

អត្ថបទទាក់ទង