សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរ ចំពោះបេសកកម្មនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរ ចំពោះបេសកកម្មនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានក្រាបបង្គំទូលថ្វាយ ថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរសម្ដេចតេជោ ក្នុងការចុះបំពេញបេសកកម្មលើកទឹកចិត្ត និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជាជនដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នៅក្នុងសាលិខិតក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបេ្តជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ ប្រកបដោយវីរភាពសេចក្តីស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសបន្តធានាការពារឲ្យបានដាច់ខាតនូវ ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា សុខសន្តិភាព និងស្ថិរភាពសង្គមជាតិ សំដៅបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕




