ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការពារជាតិកម្ពុជា គូសបញ្ជាក់ថា បង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ ជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 507
ប្រមុខការពារជាតិកម្ពុជា គូសបញ្ជាក់ថា បង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ ជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ប្រមុខការពារជាតិកម្ពុជា គូសបញ្ជាក់ថា បង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ ជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឆ្លើយតបចំពោះការលើកឡើងរបស់យោធាថៃថា កម្ពុជា បានបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាននិងបន្ទាយរបស់យោធាថៃ។

ពាក់ព័ន្ធការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានគូសបញ្ជាក់ថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។ ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា?

ទោះយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានសង្កត់ធ្ងន់ថា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕

អត្ថបទទាក់ទង