ខ្មែរប៉ុស្ដិ៍ Close

ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1298
ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា ថៃបានប្រកាសជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាបណ្តោះអាសន្នជាមួយកម្ពុជា

 

នេះបើតាម លិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ រវស់ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ។

បើតាមលិខិតដដែល បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

អត្ថបទទាក់ទង