ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរការងារដំបូងនៅខេត្តកំពង់ឆ្នាំង កាលពី ៤០ ឆ្នាំមុន

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1512
សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរការងារដំបូងនៅខេត្តកំពង់ឆ្នាំង កាលពី ៤០ ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរការងារដំបូងនៅខេត្តកំពង់ឆ្នាំង កាលពី ៤០ ឆ្នាំមុន

 

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរការងារដំបូងនៅខេត្តកំពង់ឆ្នាំង កាលពី ៤០ ឆ្នាំមុន

នៅព្រឹកថ្ងៃទី ១៥ ខែឧសភានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ខេត្តកំពង់ឆ្នាំង បានធ្វើអោយនឹកឃើញពីកាលពី ៤០ ឆ្នាំមុន ក្នុងខែធ្នូ ឆ្នាំ ១៩៨៥ ដែលសម្តេចបានបំពេញកិច្ចការផ្លូវការនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីរយៈពេល ២ ថ្ងៃ ១ យប់។

ក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញមកពិនិត្យស្ថានភាពនេសាទ ការទិញស្រូវ និងការចែកចាយទំនិញដល់ប្រជាពលរដ្ឋ។ ពិសេស សម្តេចក៏បានសម្រេចផលិតចានជ័រកៅស៊ូចំនួន ២ លានចាន តាមរយៈសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរ។

សម្តេចបានថ្លែងថា ក្រោយពីកំណត់ពេល ៤០ ឆ្នាំ ខេត្តកំពង់ឆ្នាំងបានរីកចម្រើន និងអភិវឌ្ឍទៅជាខេត្តមួយដែលមានសក្តានុពលខ្លាំង។ ក្នុងពេលដូចគ្នា សម្តេចក៏មានវ័យចំណាស់ពី ៣២ ឆ្នាំ មកដល់ ៧២ ឆ្នាំ។

ក្នុងឱកាសនេះ សម្តេចតេជោក៏បានភ្ជាប់រូបថតមួយដែលថតនៅក្នុងដំណើរទស្សនកិច្ចនោះ ដែលមានអតីតអភិបាលខេត្តឯកឧត្តម ដោក ណារិន អមដំណើរជាមួយផងដែរ។

អត្ថបទទាក់ទង