ខ្មែរប៉ុស្ដិ៍ Close

មហាព្រឹត្តិការណ៍សិល្បះវប្បធម៌ និង GANZBERG​​ គុនខ្មែរ ឆ្នាំ២០២៥

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1780
មហាព្រឹត្តិការណ៍សិល្បះវប្បធម៌ និង GANZBERG​​ គុនខ្មែរ ឆ្នាំ២០២៥ មហាព្រឹត្តិការណ៍សិល្បះវប្បធម៌ និង GANZBERG​​ គុនខ្មែរ ឆ្នាំ២០២៥

ក្នុងឱកាសពិសេសប្រចាំឆ្នាំ២០២៥ មហាព្រឹត្តិការណ៍សិល្បះវប្បធម៌ និងGANZBERG គុនខ្មែរនិងរៀបចំឡើងដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ និងអបអរព្រះរាជពិធីច្រត់ព្រះនង្គ័លខាងមុខនេះGANZBERG បានសហការណ៍ជាមួយទូរទស្សន័ Bayon​TV គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហាព្រឹត្តិការណ៍មហាអស្ចារ្យ រយះពេលពីរថ្ងៃគឺថ្ងៃ ១៤ ១៥ ខែឧសភា ឆ្នាំ២០២៥នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងលេចឡើងនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដ ដែលមានឈ្មោះថា “មហាព្រឹត្តិការណ៍សិល្បះវប្បធម៌ និង GANZBERGគុនខ្មែរ” មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន​  Facebook​Page​ Beer​ GANZBERG។

ថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២៥ GANZBERG គុនខ្មែរ ជាជំនួបកំពូល ដ៏គួរឲ្យរំភើប និងអស្ចារ្យ រវាងកីឡាករខ្មែរនិងអេស្ប៉ាញ៖

ដណ្តើមខ្សែក្រវ៉ាត់ ក្របីព្រៃស្នែងពិឃាដ ពេជ្រ សម្បត្តិ រាជសីហ៍សម្រែកខ្ទរធរណី សំអឿន សុផាស្ដេចតុកកែ ធន់ វណ្ណា កញ្ជ្រោងខ្មៅកំពូលល្បិច រិទ្ធី សុវណ្ណឃីម និងត្រូវប្រកួតជាមួយកីឡារករ ប្រដាល់មកពីប្រទេសអេស្បាញ។

ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ មានការសម្តែងសិល្បៈនិងវប្បធម៌ជាតិខ្មែរដែលបញ្ជាក់ពីមោទនភាព និងបេតិកភណ្ឌវប្បធម៌ដ៏ចម្រុះរបស់ជាតិខ្មែរ ត្រូវបានបង្ហាញតាមរយៈសម្តែងសិល្បៈប្រពៃណីជាច្រើនជួរ ដូចជា៖ល្ខោនខោល របាំទេពធីតាបូងសួង របាំផ្កាមាសផ្កាប្រាក់ របាំឈុតព្រះថោងនាងនាគ របាំក្ងោសិល្ប៍ ល្ខោនបាសាក់​ របាំទេពមនោរម្យ របាំរាមឥសូរ មុន្នីមេខាឡា របាំគោះអង្រែ របាំសន្តិភាព របាំកុលាបភ្នំពេញ របាំគោះត្រឡោក របាំឆៃយ៉ាំ។

នេះជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងដែលបញ្ចូលគ្នារវាងសិល្បៈប្រពៃណី​ វប្បធម៌ ប្រពៃណី និងកីឡាប្រយុទ្ធគុនខ្នែរដ៏ពេញនិយម ដើម្បីផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរទៅសកលលោក។ GANZBERG គុនខ្មែរ មិនត្រឹមជាអ្នកគាំទ្របេតិកភណ្ឌនៃអត្តសញ្ញាណជាតិទេ ប៉ុន្តែគឺជាដៃគូដ៏រឹងមាំក្នុងការលើកស្ទួយសិល្បៈ វប្បធម៌ គុនខ្មែរ ឲ្យមានភាពជាក់លាក់ និងទាក់ទាញចំពោះជាតិអន្តរជាតិ។

យើងសូមអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ មកចូលរួមទស្សនា គាំទ្រ និងចែករំលែកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាផ្លូវការដើម្បីបង្ហាញស្មារតីស្រលាញ់ជាតិ ថែរក្សាប្រពៃណី និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់។

 

អត្ថបទទាក់ទង