ខ្មែរប៉ុស្ដិ៍ Close

តើការរៀបចំ «អង្គរសង្រ្កាន្ត» គឺជាការពង្វក់យុវជនកុំឱ្យគិតរឿងជាតិដូចការចោទប្រកាន់មែនឬ?

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 205
តើការរៀបចំ «អង្គរសង្រ្កាន្ត» គឺជាការពង្វក់យុវជនកុំឱ្យគិតរឿងជាតិដូចការចោទប្រកាន់មែនឬ? តើការរៀបចំ «អង្គរសង្រ្កាន្ត» គឺជាការពង្វក់យុវជនកុំឱ្យគិតរឿងជាតិដូចការចោទប្រកាន់មែនឬ?

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអបអរសាទររីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង មិនមែនជាការពង្វក់យុវជនមិនឱ្យគិតគូរពីរឿងជាតិដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនតូចនោះទេ។ 

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានការហួសចិត្ត ដែលមានបុគ្គលមួយចំនួន ចេញមកនិយាយថា ការរៀបចំតុបតែងអង្គរសង្រ្កាន្តដើម្បីស្វាគមន៍ឆ្នាំថ្មី គឺជាការពង្វក់យុវជនកុំឱ្យគិតគូររឿងជាតិទៅវិញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានក្រុមមួយចំនួន តែងតែព្យាយាមរិះគន់ បន្តុះបង្អាប់ការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងកេងចំណេញនយោបាយគ្រប់រឿងទាំងអស់សូម្បីតែដឹងថាទង្វើបែបនោះមិនមែនជារឿងត្រឹមត្រូវទាល់តែសោះក៏ដោយ៕

អត្ថបទទាក់ទង