ខ្មែរប៉ុស្ដិ៍ Close

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌ, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 293
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌ, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរ និងជូនពរដល់សាសនិកខ្មែរឥស្លាម ដែលចាប់ផ្តើមចូលបួសខែរ៉ម៉ាឌ, នៅថ្ងៃ២៤ ខែមីនាខាងមុខ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួស ខែរ៉ម៉ាឌនលើកទី៩

 

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គលជូនដល់សាសនិកខ្មែរឥស្លាមនៅក្នុងនិង ក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១ ខែរ៉ម៉ាឌន មូហាំម៉ាត់សករាជ ឆ្នាំ១៤៤៦ ត្រូវនឹងថ្ងៃ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ។

សម្ដេចក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនខ្មែរឥស្លាម ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ហើយការរក្សាភាពសុខដុមរមនាពូជសាសន៍ និងសាសនានេះ គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជន ហើយនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។

សម្ដេចធិបតីបន្តថា ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់ប្រជាមូស្លីម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ នៅរាជធានីភ្នំពេញ ដែលនឹងមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ចូលរួមក្នុងឆ្នាំនេះ ។

សម្ដេចបវរធិបតីក៏សូមបួងសួងព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់ប្រជាម៉ូស្លីមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាម៉ូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំនេះ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង