ខ្មែរប៉ុស្ដិ៍ Close

    តំណែងបវរកញ្ញាឯកពិភពលោកលើកទី៦៧ ធ្លាក់ទៅលើនិស្សិតពេទ្យមកពីឥណ្ឌា

    ដោយ៖ ឱក ច័ន្ទវត្តី ​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 991
    តំណែងបវរកញ្ញាឯកពិភពលោកលើកទី៦៧ ធ្លាក់ទៅលើនិស្សិតពេទ្យមកពីឥណ្ឌាតំណែងបវរកញ្ញាឯកពិភពលោកលើកទី៦៧ ធ្លាក់ទៅលើនិស្សិតពេទ្យមកពីឥណ្ឌា

    និស្សិតពេទ្យម្នាក់ ដែលជាជនជាតិឥណ្ឌា បានគ្រងម្កុដបវរកញ្ញាឯកពិភពលោក  នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបានរៀបចំឡើងនៅ​រម្មណី​យដ្ឋានមួយក្នុង​ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយបានធ្វើឲ្យប្រទេសរបស់នាងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដែលមានធីតាសម្រស់ល្អឯកជាប្រវត្តិសាស្ត្រ។ នេះ​ប់​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ AFP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។

    នាង Manushi Chhillar គឺជាបេក្ខនារីទី៦ ដែលបានចូលរួមការប្រកួតដណ្តើមបានជយលាភីក្នុងតំណែងនេះក្នុងចំណោមជនជាតិឥណ្ឌា ដែលបានទទួលជយលាភី។ បន្ទាប់ពី នាង Priyanka Chopra តារាភាពយន្ត Bollywood និងនាង Aishwarya Rai ។

    ការឈ្នះរបស់នាង បាននាំឲ្យឥណ្ឌា ស្ថិតក្នុងកម្រិតមួយជាមួយនឹងប្រទេសវេណេស៊ុយអេឡា ខណៈប្រទេសជាច្រើន មានអ្នកមានរូបស្រស់ស្អាតបំផុត នៅក្នុងការប្រកួតបវរកញ្ញាជាប្រវត្តិសាស្ត្រ ។ ឥឡូវនេះ ជាការប្រកួតលើកទី៦៧ហើយ៕

    អត្ថបទទាក់ទង