ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីមោទនភាពចំពោះកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ ផ្ទះហ្វេសប៊ុក 35
សម្តេច ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីមោទនភាពចំពោះកម្ពុជា សម្តេច ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីមោទនភាពចំពោះកម្ពុជា

នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបង្ហោះសារមួយលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលបង្ហាញពីមោទនភាពចំពោះការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន និងលើកទឹកចិត្តឲ្យបងប្អូនប្រជាជនខ្មែរទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យកម្ពុជាបន្តភាពជោគជ័យ និងភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត។ ជាមួយគ្នានោះដែរ ក៏មានបងប្អូនខ្មែរជាច្រើនបានចូលទៅឆ្លើយតបលើអត្ថបទរបស់លោក ដោយសម្តែងការគោរពស្រលាញ់ និងជូនពរដល់គណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះនៅថ្ងៃបោះឆ្នោតខាងមុខផងដែរ។

អត្ថបទរបស់សម្តេច ហ៊ុន សែន មានខ្លឹមសារដូចខាងក្រោម៖

គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ នាំលាភ នាំជ័យ នាំសិរីសួស្តីដល់កម្ពុជា

យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ។ ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យពូជសាសន៍ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថាកម្ពុជាបានឈនមកដល់ដំណាក់កាលនេះឡើយ។ ព្រោះពេលនេះកម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើមុខស្មើមាត់ជាមួយប្រទេសលើពិភពលោក។

យើងមិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នាអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់និងកាន់តែរីកចម្រើន ហើយខ្ញុំនឹងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នា ដោយមិនអោយកម្ពុជាវិលទៅរកសង្រ្គាមនិងវិនាសកម្មសារជាថ្មីបានឡើយ។

សូមបងប្អូនជនរួមជាតិបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ៕

អត្ថបទទាក់ទង