ខ្មែរប៉ុស្ដិ៍ Close

អត្ថបទស៊ីជម្រៅ៖ ហេតុអ្វីបានជាអតីតព្រះមហាក្សត្រខ្មែរ សម្តេចនរោត្តម សីហនុ មានព្រះរាជបន្ទូលរំលឹកដឹងគុណស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា?

ដោយ៖ Sreyleak ​​ | 18 ម៉ោងមុន ព័ត៌មានទូទៅ 162
អត្ថបទស៊ីជម្រៅ៖ ហេតុអ្វីបានជាអតីតព្រះមហាក្សត្រខ្មែរ សម្តេចនរោត្តម សីហនុ មានព្រះរាជបន្ទូលរំលឹកដឹងគុណស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា? អត្ថបទស៊ីជម្រៅ៖ ហេតុអ្វីបានជាអតីតព្រះមហាក្សត្រខ្មែរ សម្តេចនរោត្តម សីហនុ មានព្រះរាជបន្ទូលរំលឹកដឹងគុណស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា?

Fresh Exclusive មានអត្ថបទស៊ីជម្រៅ មួយ ក្រោមចំណងជើងថា «ហេតុអ្វីបានជាអតីតព្រះមហាក្សត្រខ្មែរ សម្តេចនរោត្តម សីហនុ មានព្រះ រាជបន្ទូលរំលឹកដឹងគុណស្នាដៃរបស់ គណបក្សប្រជាជនកម្ពុជា?»

ក្នុងព្រះរាជសារលិខិតពិសេសមួយក្រោមចំណងជើង «សនិងខ្មៅ» ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៩ ពីរដ្ឋធានីប៉េកាំងនៃសា ធារណរដ្ឋប្រជាមានិតចិន, អតីតព្រះមហាក្សត្រខ្មែរ សម្តេច ព្រះបាទនរោត្តម សីហនុ បានមានព្រះរាជបន្ទូលជាព្រះឱវាទខ្លះ ដែលជាព្រះរាជបណ្តាំដល់ កូនខ្មែរជំនាន់ក្រោយ ក្នុងការត្រូវចងចាំថា តើអ្នកនយោបាយណាខ្លះ ដែលជាពួកបំផ្លាញជាតិ និងអ្នកនយោបាយណា ដែលជួយលើកតម្កើងជាតិ និងជួយធ្វើឱ្យរបបរាជានិយមរស់រានសារជាថ្មីឡើងវិញ។

ព្រះរាជសាររបស់ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ កាលពី១៦ឆ្នាំមុន នៅពេលដែលព្រះអង្គកំពុងមានព្រះជន្មនោះ គឺជាព្រះរាជសារដ៏មានតម្លៃជាប្រវត្តិសាស្ត្រ ពីព្រោះមានអ្នកនយោបាយខ្មែរខ្លះ តែងព្យាយាមនិយាយមួលបង្កាច់នូវប្រវត្តិសាស្ត្រពិត ដោយមិន ចង់ឱ្យខ្មែរជំនាន់ក្រោយ បានឃើញ និងដឹងអំពីទង្វើក្បត់ជាតិរបស់ពួកគេនោះទេ។

ព្រះរាជសារចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៩ បានរំលឹកនូវស្នាដៃកសាងជាតិដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងការចាត់ទុកថា អ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើគ្រប់យ៉ាងគឺជាការជួយជាតិ និងចារិកទុកក្នុងប្រវត្តិសាស្ត្រ ជាពិសេសចំពោះព្រះអង្គ, ព្រះជាយា និងការ លើកស្ទួយរបបរាជានិយម រស់រានមានជីវិតសារឡើងវិញ និងព្រះរាជសារដដែលបាន បរិហាមនុស្សមួយក្រុមដែលធ្វើរដ្ឋប្រហារទម្លាក់របបដឹកនាំ របស់ព្រះអង្គថ្ងៃទី១៨មីនាឆ្នាំ ១៩៧០។

ព្រះរាជសារបានសរសេរបង្ហាញមុខក្រុមក្បត់ជាតិ «លន់នល់, សិរិមតៈ, ចេងហេង និង ”ពួកលន់នល់និយម សាធារណរដ្ឋនិយម” ដទៃទៀត » ដោយព្រះអង្គបានចាត់ទុកថា ពួកគេបានជំពាក់ព្រះអង្គ «គ្រប់យ៉ាងក្នុងនោះមាន៖ កិត្តិយស, តំណែងខ្ពង់ខ្ពស់, អំណាច,ទ្រព្យសម្បត្តិ ។ល។»

ព្រះរាជសារបានសរសេរបង្ហាញ នូវការឈ្វេងយល់ទៅមុខទៀតរបស់ព្រះអង្គថា «ចាប់តាំងពីថ្ងៃទី១៨មិនា១៩៧០ រហូតដល់ (ឆ្នាំ២០០៩)» ដែលព្រះអង្គកំពុងមានព្រះជន្ម គឺ «ប្រាកដណាស់ថា តទៅអនាគត ពួកគេនឹងបន្តនូវការឈ្នានីសខ្ញុំ, មូលបង្កាច់ខ្ញុំ, ការចោទប្រកាន់ខ្ញុំដោយអយុត្តិធម៌, ផ្តន្ទា និងប្រមាថខ្ញុំ ឥតឈប់ឈរ»

ព្រះរាជបន្ទូលរបស់ព្រះអង្គទោះបីមានរយៈពេល១៦ឆ្នាំមុននោះក៏ដោយ បាននិង កំពុងឆ្លុះបញ្ចាំងនូវការពិតមួយចំនួន ដោយសារតែមានអ្នកនយោបាយខ្លះ នៅតែបន្តនិយាយមួលបង្កាច់ប្រវត្តិសាស្ត្រពិតរបស់ខ្មែរ និងខ្លះនៅតែមិនទទួលស្គាល់ការពិត អំពីដើមចមនៃការ ផ្តួលរំលំរបបរាជានិយមរបស់ព្រះអង្គនោះហើយ ដែលនាំឱ្យមានសង្គ្រាមស៊ីវិល និងការនាំប្រ ទេសឱ្យ ធ្លាក់ក្នុងហាយនភាពធ្ងន់ធ្ងរ ទំរាំត្រូវបានសង្គ្រោះមកវិញតាមរយៈនយោបាយឈ្នះ ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងធ្វើឱ្យប្រទេសជាតិ កម្ពុជាអស់សង្គ្រាម និងមានសន្តិភាពទូទាំងប្រទេសនៅថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨។

**** តើអ្នកណាដែលទម្លាក់របបរាជានិយម?

របបរាជានិយម ត្រូវបានផ្តួលរំលំដោយក្រុមក្បត់ជាតិ លន់ នល់, ចេងហេង សីរីមតៈ ដែលធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ គ្រាដែលព្រះអង្គនិង ព្រះជាយាពេលនោះកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស។ ភាពកលយុគក្នុងនគរ ជាមួយនឹងការបង្កើតឡើងនូវរបបសាធារណរដ្ឋខ្មែរ ដោយក្រុមក្បត់ជាតិទាំងនោះ បាននាំឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល។ បាវចនា «ព្រះមហាក្សត្រ» ត្រូវបានក្រុមក្បត់ជាតិ រលាយចោល និងសង្គ្រាមរយៈពេលជាង៥ឆ្នាំ ដែលធ្វើឱ្យមនុស្សស្លាប់ប្រមាណជិតមួយ លាននាក់ បានរុញច្រានស្ថានការណ៍កម្ពុជានាពេលនោះ ធ្លាក់ចូល ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ ក្នុងរបបដឹកនាំខ្មែរក្រហមនោះ បាវចនា «សាសនា» ត្រូវបានបំផ្លាញសូន្យសុងថែមទៀត ខណៈប្រជាជនកម្ពុជានៃរូបភាពជាតិសាសន៍របស់ខ្លួនឯង ក៏បានរងនឹងអំពើធ្វើបាប, ត្រូវបានគេចាប់ដាក់គុក, ត្រូវបានទាហាន ឬឈ្លបស្លៀកខោអាវខ្មៅ បង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរ ដោយទទួលទានអាហារតិចតួច ខណៈអតីតអ្នកធ្វើការឱ្យរដ្ឋការចាស់ គ្រូបង្រៀន ទាហាន សាស្ត្រា ចារ្យ និស្សិត និងបញ្ញវ័ន្ត ជាច្រើនដែលជាប់ក្នុងគុកឥតជញ្ជាំង ត្រូវបានគេបង្អត់ អាហារ ឬឱ្យទទួលទានរបបអាហារតិចតួច ដោយចោទថាពួកគេទាំងនោះ ជាគិញសម្ងាត់បរ ទេសប្រឆាំងនឹងអង្គការបដិវត្តន៍។

*** តើអ្នកណាជាអ្នកជួយសង្គ្រោះជាតិ និងជួយឱ្យរបបរាជានិយមរស់សាជាថ្មីឡើងវិញ?

បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលប្រទេសជាតិត្រូវបានរំដោះក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិ សហការជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាមនោះទេ ម្ល៉េះវាសនាកម្ពុជា និងពលរដ្ឋខ្មែរ មិនដឹងក្លាយជាយ៉ាងណាទៀតឡើយ។

ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មិនត្រឹមតែជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរពីក្រញាំបិសាចប៉ុលពតប៉ុ ណ្ណោះទេ…ថ្ងៃ ៧ មករា ៤៦ឆ្នាំមុននេះ ក៏បានជួយប្រទេសស្តារ និងបង្កើតវិស័យសាសនាឡើងវិញ និងឈានដល់ការស្វែងរកការចរចារវាងខ្មែរនិងខ្មែរ ដើម្បីការបញ្ចប់សង្គ្រាម និងរហូត ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ របបរាជានិយមលើកទី២ ត្រូវបានបង្កើតសារជាថ្មី។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ថ្លែងនាថ្ងៃទី៧ មករា ឆ្នាំ២០២៥ បានមានប្រសាសន៍ រំលឹកនូវអតីតកាលពាក់ព័ន្ធនឹងថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៖ «បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុលពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្ដារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។ ជោគជ័យដែលសាធារណរដ្ឋប្រជាមានិតកម្ពុជា សម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះ បានបង្កបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋាន សម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយ ដែលបានចាប់ផ្ដើមពីជំនួបចរចាលើកដំបូងរវាងខ្ញុំព្រះករុណា ខ្ញុំ និងសម្ដេចព្រះនរោត្តមសីហនុ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ក្រោយពីការបោះឆ្នោតជាតិលើកទី១ នាខែឧសភា ឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា បានបន្តជំហានទៅមុខប្រកបដោយក្ដីសង្ឃឹម លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ប៉ុន្តែនៅតែត្រូវប្រឈមនឹងឧបសគ្គធំៗជាច្រើន ដែលបណ្ដាលមកទាំងពីកត្តាផ្ទៃក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ ដែលបានដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែបន្តបង្កសង្គ្រាមបំផ្លិចបំផ្លាញឥតឈប់ឈរ។ ក្នុងបរិការណ៍នេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ខ្ញុំព្រះករុណា ខ្ញុំ បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់បញ្ហាសង្គ្រាមដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ ដែលនៅទីបំផុតបានធ្វើឱ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមកម្ពុជាប្រជាធិបតេយ្យ បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបានសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ មក។ នេះជាសន្តិភាពពេញលេញលើកដំបូងដែលកម្ពុជា ពុំធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន»។

ប្រវត្តិសាស្ត្របានសរសេរថា ២២ថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសថ្ងៃទី២៣តុលា ឆ្នាំ១៩៩១នោះរួចមក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរទៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីអមព្រះរាជដំណើរអតីតព្រះមហាក្សត្រ សម្តេចព្រះ នរោ ត្តម សីហនុ និងព្រះជាយា យាងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១ និងរហូតដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ។ ព្រះមហាក្សត្រ ក្នុងព្រះរាជបន្ទូលតាមព្រះរាជសារ បាននឹកឃើញជាប់ជានិច្ចនូវ ស្នាដៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជួយឱ្យរបបរាជានិយមរស់រាន មានជីវិតសាជាថ្មី។

ព្រះរាជសារអតីតព្រះមហាក្សត្រខ្មែរថ្ងៃទី២៣ ឧសភា ឆ្នាំ២០០៩ បានសរសេរបញ្ជាក់ថា «ចំណែកគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់ (អគ្គ សម្តេច ជា ស៊ីម, អគ្គ សម្តេច ហេង សំរិន, អគ្គ សម្តេច ហ៊ុន សែន) និងកម្មាភិបាលគ្រប់ជាន់ថ្នាក់, សមាជិកទាំងអស់របស់ CPP ពុំដែលបានទទួលអំណោយ ឬបុព្វសិទ្ធិអ្វីពីខ្ញុំទេ ក៏ប៉ុន្តែពួកគាត់បានផ្តល់គ្រប់យ៉ាង ដល់ខ្ញុំ និងភរិយាខ្ញុំ ប្រកបដោយសេចក្តីថ្លៃថ្នូរ៖ មហាកិត្តិយសដ៏ឧដុង្គឧត្តម, ឋានៈដ៏ខ្ពង់ខ្ពស់ ថ្នាក់ជាតិ និងជាប្រវត្តិសាស្ត្រ យុត្តិធម៌, ថវិកា…។ល។ និង។ល។»

ព្រះរាជសារដដែល បានសរសេរបួងសួង «សូមព្រះពុទ្ធជាអម្ចាស់, ទេវតា,បុព្វការី និងអតីតវីរៈក្សត្រា ក្សត្រី របស់យើងទាំងអស់នៅលើមេឃ ប្រសិទ្ធិពរជ័យបវរ, ជួយការពារ និងបន្តការពារ និងផ្តល់ជ័យជំនះជានិច្ចនិរន្តដល់គណបក្សប្រជាជនកម្ពុជា»។

**** តើព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ មានអត្ថន័យចំពោះកូនខ្មែរយ៉ាងណា?

ព្រះរាជបន្ទូលរបស់អតីតព្រះមហាក្សត្រ គឺជាការបង្ហាញប្រាប់កូនខ្មែរជំនាន់ក្រោយត្រូវចងចាំ នូវគុណូបការៈរបស់គណបក្សប្រជាជន។ ព្រះរាជបន្ទូលរបស់ព្រះអង្គ គឺជាព្រះរាជបណ្តាំនិង ជាសារបង្ហាញនូវសច្ចភាពដ៏ពិតប្រាកដ និងមានលក្ខណៈជាប្រវត្តិសាស្ត្រជាតិ ដើម្បីឱ្យកូន ខ្មែរជំនាន់ក្រោយ ត្រូវមើលឃើញឱ្យច្បាស់លាស់ នូវភាពខុសគ្នាទាំងស្រុងរវាងអ្នកនយោ បាយមួយក្រុម គឺគណបក្សប្រជាជនកម្ពុជា ដែលស្នេហាជាតិពិតប្រាកដ, ហ៊ានលះបង់ និង ហ៊ានធ្វើពលិកម្ម ពិតប្រាកដដើម្បីបាវចនាជាតិ សាសនា និងព្រះមហាក្សត្រ…ខណៈមនុស្ស មួយក្រុម ទៀត គឺជាក្រុមដែលបំផ្លាញជាតិ ចូលចិត្តតែនិយាយឈ្នានីស, មូលបង្កាច់, និយាយ ពីសទៅជាខ្មៅ ដោយគ្មានការពិត និងជាក្រុមដែលចូលចិត្តសម្តី និយាយប្រមាថ និងគ្មានតម្លៃ អ្វីជាប្រវត្តិសាស្ត្រឡើយ។

ព្រះរាជបន្ទូលទទួលស្គាល់របស់អតីតព្រះមហាក្សត្រ ចំពោះការខិតខំប្រឹងប្រែងរបស់គណ បក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស គឺជាការបង្ហាញពីការរួមចំណែកដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជា ដែលស្នាដៃទាំងនោះ មិនត្រឹមតែជួយរក្សាលើកស្ទួយរបបរាជា និយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវភាពដ៏មហស្ចារ្យរបស់ខ្លួនថែមទៀត ក្នុងការរក្សានូវអត្តសញ្ញាណវប្បធម៌ និងនយោបាយរបស់កម្ពុជាទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

យើងទាំងឡាយដែលជាយុវជនជំនាន់ក្រោយ ត្រូវត្រងត្រាប់នូវព្រះរាជតំរិះរបស់អតីតព្រះ មហាក្សត្រខ្មែរ ដែលព្រះអង្គបានឈ្វេងយល់ និងទុកព្រះរាជបណ្តាំទៀតថា គឺគណបក្សប្រជា ជនកម្ពុជា ដែលកំពុងកាច់ចង្កូតនាវា នៃប្រទេសកម្ពុជានេះហើយ គឺជាគណបក្សដែលស្នេហា ជាតិពិតប្រាកដ, ជាគណបក្សដែលហ៊ានលះបង់នូវអ្វីៗគ្រប់បែបយ៉ាង ដើម្បីការលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, ជាគ្រឹះនៃការទ្រទ្រង់និងរក្សាសន្តិភាពជាតិដែលយើង ម្នាក់ៗត្រូវចងចាំទុក ដោយមិនត្រូវជឿទៅលើសម្តីញុះញង់របស់ពួកក្រុមជ្រុលនិយមដឹកនាំ ដោយ សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងអនុវត្តនយោបាយតាមគន្លងពួកក្បត់ជាតិលន់នល់ ចេង ហេង និងទ្រង់សីរីមតៈ នោះឡើយ៕

អត្ថបទទាក់ទង