ខ្មែរប៉ុស្ដិ៍ Close

ម៉េចក៏ដល់ថ្នាក់នេះ! ​អ្នក​គាំទ្រ​អាហ្សង់ទីន​ម្នាក់ចង​ក​សម្លាប់​ខ្លួន ​ក្រោយ​ចាញ់​ក្រុមបារាំងវគ្គ ១៦ ក្រុមចុងក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1416
ម៉េចក៏ដល់ថ្នាក់នេះ! ​អ្នក​គាំទ្រ​អាហ្សង់ទីន​ម្នាក់ចង​ក​សម្លាប់​ខ្លួន ​ក្រោយ​ចាញ់​ក្រុមបារាំងវគ្គ ១៦ ក្រុមចុងក្រោយ ម៉េចក៏ដល់ថ្នាក់នេះ! ​អ្នក​គាំទ្រ​អាហ្សង់ទីន​ម្នាក់ចង​ក​សម្លាប់​ខ្លួន ​ក្រោយ​ចាញ់​ក្រុមបារាំងវគ្គ ១៦ ក្រុមចុងក្រោយ

អ្នក​គាំទ្រ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ម្នាក់ ​បាន​ចង់​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង ​ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ចាញ់​ក្រុម​បារាំង ៤-៣ ​ធ្លាក់​ពី World Cup ​ឆ្នាំ​នេះ។

អ្នក​គាំទ្រ​រូប​នោះ​ឈ្មោះ​ថា​ Mantosh Haldar អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌា។ ​រូបគេ​ជា​អ្នក​ស្រលាញ់​ក្រុម​អាហ្សង់ទីន ​ជា​ពិសេស​គឺ​គាំទ្រ Lionel Messi ​តែ​ម្ដង។ឪពុក​របស់​ Mantosh ​បាន​បញ្ជាក់​ថា​កូន​របស់​លោក ស្រលាញ់​បាល់ទាត់​តាំង​ពី​តូច​មក ​ហើយ​រូបគេ​ពេញ​ចិត្ត​ក្រុម​អាហ្សង់ទីន​ខ្លាំង​ណាស់។ ​ការ​បរាជ័យ​របស់​ក្រុម​អាហ្សង់ទីន ក្រោម​ថ្វី​ជើង​របស់​បារាំង ​កាល​ពី​ពេល​កន្លង​ទៅ ​បាន​ធ្វើ​ឱ្យ Mantosh ​ពិបាក​ចិត្ត​ខ្លាំង​មែនទែន ​មិន​និយាយ​រក​នរណា​នោះ​ទេ។ រហូត​មក​ដល់​ម្សិលមិញ​នេះ ​លោក​ក៏​បាន​ប្រទះ​ឃើញ​កូន​របស់​ខ្លួន ចង​ក​សម្លាប់​ខ្លួន​ឯង​ក្នុង​បន្ទប់​របស់​គេ​តែ​ម្ដង។

​ នេះ​ជា​ករណី​ទី​២​ហើយ​នៅ​ឥណ្ឌា ​ដែល​មាន​អ្នក​គាំទ្រ​បាល់ទាត់ ​សម្លាប់​ខ្លួន ក្រោយ​ពី​ក្រុម​ដែល​ពួកគេ​ស្រលាញ់​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ FIFA World Cup 2018 ​នេះ។ ដោយ​ករណី​ដំបូង គឺ​អ្នក​គាំទ្រ​លោត​ទឹក​សម្លាប់​ខ្លួន ​ពេល​អាហ្សង់ទីន​ចាញ់​ក្រុម​ក្រូអាត ៣-០៕