ខ្មែរប៉ុស្ដិ៍ Close

កងយោធពលខេមរភូមិន្ទ បានទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលមរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 113
កងយោធពលខេមរភូមិន្ទ បានទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលមរាជរដ្ឋាភិបាលស្របច្បាប់ កងយោធពលខេមរភូមិន្ទ បានទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលមរាជរដ្ឋាភិបាលស្របច្បាប់

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្រ្កាបសកម្មភាពខុសច្បាប់នានា ជាពិសេស កងយោធពលខេមរភូមិន្ទ បានសហការទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលមរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចលតាមគ្រប់រូបភាព។

នៅក្នុងសារជូនពរផ្ញើជូនយោធិនទាំងអស់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញដោយមនោសញ្ចេតនានឹករលឹកស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំពុះពារជម្នះនូវរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឺកដី និងអធិបតេយ្យជាតិ មាតុភូមិជាទីស្នេហានៃយើង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ សម្រេចបានសមិទ្ធផលធំធេងជាច្រើនជូនជាតិមាតុភូមិកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងដោយពុំខ្លាចនឿយហត់និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចនាយករដ្ឋមន្រ្តីនៃព្រហរាជាណាចក្រកម្ពុជា និងមានការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពីមេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាកងឯកភាព៕

អត្ថបទទាក់ទង