ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 32
ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ឯកឧត្តម ប៉ែន បូណា៖រាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាមានមហិច្ឆិតាខ្ពស់ធំធេងណាស់ដែលហ៊ានដាក់ចេញគោលនយោបាយមួយដ៏ធំដើម្បីជួយប្រជាពលរដ្ឋយើង ពោលគឺ៖
ទី១-ធានារ៉ាប់រងផ្នែកសុខភាពគឺសំខាន់ណាស់
ទី២-ធានាឱ្យបងប្អូនគ្រប់គ្នាឱ្យតែខ្មែរមានមុខជំនាញ និងប្រាក់ចំណូល
ទី៣-ពេលជួបគ្រោះអាសន្ន (គ្រោះធម្មជាតិ វិបត្តិសុខភាពសាធារណៈ វិបត្តិម៉ាក្រូសេដ្ឋកិច្ច)រដ្ឋជួយគាំពារ

ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា សព្វគ្រប់បែបយ៉ាងរដ្ឋជួយគាំពារពោលគឺដើម្បីជួយប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងថា គោលនយោបាយមួយដែលចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា រដ្ឋគាំពារ ជាក់ស្តែងបង្កើតជាប្រព័ន្ធគាំពារសង្គមមួយរឹងមាំដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយរិះគន់ អ្នកដែលអង្គុយជេររដ្ឋាភិបាលសូមបើកភ្នែកមើលឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអី បើកត្រចៀកស្តាប់គេពន្យល់ថា គេធ្វើអីខ្លះ បើកខួរក្បាលពិចារណាឱ្យបានច្បាស់មុននឹងបើកមាត់។

ឯកឧត្តម ប៉ែន បូណា បានថ្លែងដូចនេះនៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង