ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 72
សមិទ្ធផលសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ សមិទ្ធផលសំខាន់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យុទ្ធសាស្ត្របញ្ចកោណគោលដៅគឺសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចំណូលខ្ពស់ ដែលជាចក្ខុវិស័យប្រកបដោយមហិច្ឆតាប៉ុន្តែ មិនមែនដេកស្រមៃទេ ជាចក្ខុវិស័យខ្ពស់មែន តែមានគ្រឹះរឹងមាំ និងមានសក្តានុភពលដើម្បីឈានទៅសម្រេចឱ្យបាន។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលេចធ្លោជាច្រើនទៀត ដូចជាការការពារនូវអធិបតេយ្យភាពជាដើម។

ឯកឧត្តម ប៉ែន បូណា បានរម្លឹកឡើងថា រយៈពេលជាង ៥០០ ឆ្នាំចុងក្រោយ ប្រទេសជាតិយើងឆ្លងកាត់ការបែកបាក់ សង្គ្រាមស៊ីវិលរហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ (១៩៧៥-៧៩) ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុតចុងក្រោយមួយដែលប្រទេសជាតិយើងឈានទៅរកការរលាយសាបសូន្យទាំងស្រុង ទាំងប្រទេសជាតិ ទាំងពូជសាសន៍ខ្មែរ។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលវីរជនគណបក្សប្រជាជនកម្ពុជាបានដណ្តើមជីវិតខ្មែរ និងប្រទេសកម្ពុជាយើងចេញពីសេចក្តីវិនាស ហិនហោច ដោយយកជីវិតទៅប្តូរ៕