ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ Tetsuya Watanabe

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ ព័ត៌មានទូទៅ 311
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ Tetsuya Watanabe ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ Tetsuya Watanabe

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។

ក្នុងជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានទទួលស្គាល់ពីផលប៉ះពាល់នៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សលើខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងបានផ្លាស់ប្តូរទស្សនៈលើវិស័យដែលកម្ពុជា និង ERIA អាចធ្វើការជាមួយគ្នាក្នុងបរិបទនេះ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី តាមរយៈវេទិកាអាស៊ាន ដូចជាពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចក្រា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស។ ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់អំពីការត្រៀមខ្លួនដ៏ល្អរបស់ ERIA ក្នុងការចូលរួមទាំងក្នុងវិស័យសាធារណៈ និងឯកជននៅក្នុងប្រទេសកម្ពុជា លើកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តម គង់ ភោគ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ ERIA ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជាពិសេសការគាំទ្រកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕

His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, received a courtesy call from Professor Tetsuya Watanabe

On the morning of 2 July, 2024, H.E. KUNG Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation and ASEAN SOM Leader of Cambodia, received Professor Tetsuya Watanabe, President of the Economic Research Institute for ASEAN and East Asia (ERIA) at the Ministry of Foreign Affairs and International Cooperation.

During the courtesy call, the two sides acknowledged the impact of the rapid technological changes on regional supply chain and exchanged views on areas in which Cambodia and ERIA can work together in that context, both bilaterally and multilaterally through the ASEAN platform, such as trade and investment, digital economy, green economy, circular economy, sustainable development, artificial intelligence, and human resource development. H.E. KUNG Phoak highlighted that ERIA is well placed to engage both public and private sectors in Cambodia on these important areas of cooperation which underpin the development goals of Cambodia.

H.E. KUNG Phoak also took the opportunity to thank ERIA’s contribution to ASEAN Community building efforts, in particular, for Cambodia’s ASEAN Chairmanship in 2022.

#Cambodia #ERIA

អត្ថបទទាក់ទង