ខ្មែរប៉ុស្ដិ៍ Close

ទស្សនមិត្តអ្នកអាន៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនស្ថិតនៅលើបបូរមាត់ របស់ជនបរទេសឡើយ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 47
ទស្សនមិត្តអ្នកអាន៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនស្ថិតនៅលើបបូរមាត់ របស់ជនបរទេសឡើយ! ទស្សនមិត្តអ្នកអាន៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនស្ថិតនៅលើបបូរមាត់ របស់ជនបរទេសឡើយ!

ខណៈការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានការប្រែប្រួល ដោយមានការចូលរួមប្រកួត ប្រជែងពីគណបក្សចំនួន ២០ និងគ្មានវត្តមានខ្មោច បក្សសង្គ្រោះជាតិ អង្គការអន្តរជាតិ ដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ ប្រេត អាដាម ដែលគេស្គាល់ថា ជាអង្គការដែលមាននិន្នាការនយោបាយគាំទ្រក្រុមប្រឆាំង ដែលជាក្រុមបក្ខពួកតែមួយ របស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ខិតខំបំផ្លាញការបោះឆ្នោត និងសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើសង្គ្រាមចិត្តសាស្ត្របំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិល ដែលព្យាយាមចិញ្ចឹមទំនាស់រួមនឹងក្រុមឧទ្ទាមខុសច្បាប់បានព្យាយាម បំបែកកម្លាំងសាមគ្គីជាតិ និងអ្នកការពារបូរណភា ពជាតិ និងការពារជាតិ និងប្រជាជនកម្ពុជា ដោយបានបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីនគរបាល ជាតិជាន់ខ្ពស់កម្ពុជា តាមរយៈការប្រឌិតបញ្ជីឈ្មោះចោទពួកគាត់ ដោយគ្មានភស្តុតាងថា ជាអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅវិញ។ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ? ពិតជាគួរឱ្យចង់សើច និងហួសចិត្តចំពោះប្រេត អាដាម និងក្រុមជនបរទេសមួយចំនួន អង្គុយសរសេររបាយការណ៍ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទាំងបិទភ្នែកមិនមើលការពិតនៅកម្ពុជា។

តាមពិត អ្នកទាំងនេះហើយដែលរំលោភសិទ្ធិលើជាតិ និងប្រជាជនកម្ពុជា ដោយជឿលើក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ ជនក្បត់ជាតិ និងជនបរទេសមួយចំនួន ដែលលាបពណ៌អាក្រក់មកលើប្រទេសកម្ពុជា ដោយបំភ្លេចចោលកិច្ចខិតខំប្រឹងប្រែងកសាងប្រទេស ការសាងសន្តិភាព និងការអភិវឌ្ឍ។

កម្ពុជាត្រូវបានប្រទេសនានា រួមនឹងអង្គការជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រីអង្គការសហប្រជាជាតិ កោតសរសើរពីកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកសាងប្រទេសជាតិឡើងវិញ សម្រេចបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ និងអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍសហវត្សរ៍របស់អង្គការសហប្រជាជាតិ។ សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យត្រូវបានគេវាយតម្លៃថា កម្ពុជាធ្វើបានល្អ និងជាសិស្សល្អ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមួយចំនួន។ សូម្បីតែជនបរទេសដែលមកដល់កម្ពុជា ក៏បានផ្តល់នូវការកោតសរសើរពីសន្ទុះនៃការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សនៃសំណង់អគារ ទំហំពាណិជ្ជកម្ម ជីវភាពរស់នៅ និងស្ថានភាពសង្គមមានភាព ប្រសើរឡើងរបស់ប្រទេសខ្មែរដែលរងគ្រោះក្នុងសង្គ្រាមស៊ីវិល ការបំផ្លិចបំផ្លាញជាង ៣០ឆ្នាំ ហើយពេល នេះបានងើបឈរប្រកបដោយមោទនភាព និងសេចក្តីថ្លៃថ្នូរក្នុងសុខសន្តិភាពទើបតែរយៈពេល ២០ ឆ្នាំតែប៉ុណ្ណោះផងដែរ។ ពួកគេពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងនេះ ហើយសម្តែងការអាណិតអាសូរចំពោះកម្ពុជា ដែលតែងតែត្រូវរងគ្រោះជានិច្ចពីជនបរទេស និងប្រទេសមួយចំនួន ដែលធ្វើទុកបុកម្នេញកម្ពុជា និងមិនសប្បាយចិត្ត និងមួល បង្កាច់លាបពណ៌កម្ពុជាសព្វបែបយ៉ាង ពេលដែលឃើញកម្ពុជាអាចប្រឹងងើបរស់ដោយខ្លួនឯងបាន ក្រោយពីការវាយរំដោះប្រទេសចេញពីក្រញ៉ាំដៃនៃរបបខ្មែរក្រហម និងក្រោមគំនាបនយោបាយ និងទណ្ឌកម្ម សេដ្ឋកិច្ចដ៏អយុត្តធម៌មកលើកម្ពុជា ក្រោយពីរបបខ្មែរក្រហម។

ប៉ុន្តែបច្ចុប្បន្ននេះ សូម្បីតែប្រទេសមួយចំនួនដែលដាក់ទណ្ឌលើកម្ពុជាកាលពីអតីតកាល និងអង្គការអន្តរជាតិខ្លះដែលធ្លាប់តែដាក់ទណ្ឌកម្មលើកម្ពុជា ក៏បានងាកមកគាំទ្របុព្វហេតុរបស់កម្ពុជា និងប្រជាជនខ្មែរ ក្នុងការកសាងសន្តិភាពនិងអភិវឌ្ឍប្រទេស។ បរទេសមួយចំនួននៅក្រៅប្រទេសក៏ដូចគ្នា ពេលដែលនិយាយ ពីកម្ពុជា ពួកគេពិតជាបានលើកសរសើរកម្ពុជា ដែលមានសន្ទុះសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសដែលអភិវឌ្ឍយ៉ាងលឿននៅក្នុងរយៈពេលចុងក្រោយនេះ។ ចម្លែកតែជនបរទេស និងជនជាតិខ្មែរមួយចំនួនតូចដែលលក់ ខ្លួនឱ្យបរទេសបានបន្តបន្ទោសបង្អាប់ប្រទេសកម្ពុជា និងប្រជាជនខ្មែរថាដឹកនាំមិនកើត និងមិនចេះនិងមិនយល់ដូចខ្លួនដែលមួយថ្ងៃៗដើរតែឱនក្បាល លត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញខ្មែរ មួលបង្កាច់ស្ថានភាពពិតពី ប្រទេសកម្ពុជា និងតាំងខ្លួនជាតួឯកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមចៅហ្វាយនាយរបស់ពួកគេ។ប្រទេស និងអង្គការបរទេសមួយចំនួនចង់ឱ្យកម្ពុជាដែលទើបនឹងមានសន្តិភាព និងមានលទ្ធភាពអភិវឌ្ឍប្រទេសពេញលេញត្រឹម ២០ ឆ្នាំធ្វើ ឱ្យដូចប្រទេសរបស់ពួកគេដែលឆ្លងកាត់ដំណាក់កាលកសាងលទ្ធិប្រជាធិបតេយ្យជាង ១០០ ឆ្នាំ និងខ្លះទៀតជាង ២០០ ឆ្នាំទៅហើយនោះ មានការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ល្អឥតខ្ចោះមួយ។ លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះដែលសូម្បីដែលប្រទេសអ្នកដែលទាមទារឱ្យកម្ពុជាអនុវត្តឱ្យបាននោះ ក៏មិនទាន់អាចធ្វើបាន និង មិនមានលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនៅក្នុងប្រទេសរបស់ខ្លួនផង។

ដូច្នេះអ្វីដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រេត អាដាំ ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមប្រ ឆាំងចេញរបាយការណ៍ប្រឌិត ភូតកុហក និងបំភ្លៃការពិតបែបអាជីព ហើយក៏ជាចេតនានយោបាយសុទ្ធសាធ និងដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិលើស្ថានការណ៍ពិត និងសងសឹកមកលើថ្នាក់ដឹកនាំកម្ពុជា។ ប្រេត អាដាំ គ្រាន់តែជាអ្នកពូកែភូតកុហកនិងញុះញង់ម្នាក់បម្រើមហិច្ឆតានយោបាយរបស់ក្រុមអ្នកនយោបាយរត់ចោល ស្រុក។ ពួកគេបានព្យាយាមចេញរបាយការណ៍វាយតម្លៃកម្ពុជាថាអាក្រក់ លើកឡើងថាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាស្លាប់ សិទ្ធិមនុស្សនៅកម្ពុជាត្រូវបានរំលោភ គឺគ្រាន់តែជាការគ្រលាស់អណ្តាតនិយាយចេញមក ដោយគ្មានក្តីអៀនខ្មាស និងប្រកបដោយកលល្បិចទុច្ចរិតបម្រើឱ្យយុទ្ធសាស្ត្របំផ្លាញកម្ពុជារបស់ចៅហ្វាយ បរទេសរបស់ពួកគេ។

តើក្រុមជនបរទេស និង ជនជាតិខ្មែរមួយចំនួនដែលលក់ខ្លួនឱ្យបរទេសបានជួយអ្វីខ្មែរខ្លះ? គ្មានអ្វីក្រៅពីបំផ្លាញខ្មែរ បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងអន្លង់បដិ វត្តន៍ពណ៌ ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ ក្រុមនេះគឺជាឃាតកពិត ដែលព្យាយាមសម្លាប់សិទ្ធិប្រជាពលរដ្ឋ និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែសិទ្ធិមនុស្ស និងលទ្ធិប្រ ជាធិបតេយ្យនៅកម្ពុជាកំពុងដំណើរការយ៉ាងសកម្ម និងប្រកបដោយអត្ថន័យ។ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនស្ថិតនៅលើបបូរមាត់ក្រុមជនបរទេស និងក្រុមអ្នកនយោបាយរត់ចោលស្រុកនោះទេ គឺនៅលើភាពពិតនៃសង្គមកម្ពុជា បច្ចុប្បន្នដែលពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ និងដំណើរការ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សត្រូវបានធានាបានយ៉ាងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់មានជាធរ មាននៅកម្ពុជា និងនៅលើសកលលោក ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៨