ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំឲ្យរួមគ្នាគិតគូរ ឲ្យមានច្បាប់ស្តីពីស្តង់ដារសុវត្ថិភាពសំណង់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 248

នាឱកាសបើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការណែនាំឲ្យមានច្បាប់ស្តីពីស្តង់ដារសុវត្ថិភាពសំណង់។

ការថ្លែងរបស់សម្តេចបែបនេះ ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពពីការកើតឡើងជាយថាហេតុនៃការផ្ទុះបង្កើតឲ្យមានអគ្គីភ័យនៅតាមទីតាំងសំណង់នានា ព្រោះថាថ្ងៃក្រោយទៅអគារខ្ពស់ៗនឹងប្រើប្រាស់ប្រព័ន្ធហ្គាសច្រើន ដូច្នេះសំណង់ត្រូវមានប្រព័ន្ធសុវត្ថិភាពខ្ពស់។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធគិតគូរបុរេសកម្មទៅលើរឿងសំណង់ ធ្វើយ៉ាងណាឲ្យមានប្រព័ន្ធសុវត្ថិភាពស្តង់ដារមួយក្នុងអគារ ទាំងភ្លើង ទាំងទឹក ទាំងហ្គាស ដែលត្រូវរៀបចំបង្គុំដើម្បីដាក់ចូលទៅក្នុងការរៀបចំផែនការ ឬគោលការណ៍សុវត្ថិភាពសំណង់ ព្រោះថាវាជារឿងសំខាន់ និងជាសុខសុវត្ថិភាពរបស់ប្រជាពលក្នុងការរស់នៅ ។

សម្តេចធិបតី បានឲ្យដឹងទៀតថា នាពេលអនាគត នឹងអាចមានក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសទៅតាមតំបន់ ដែលមានការរៀបចំ ដូចប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកដូច្នោះដែរ។ ដោយហេតុនេះ បើសិនជាប្រតិបត្តិករលក់ហ្គាស អត់មានសុវត្ថិភាព អត់មានស្តង់ដារទេ គឺនឹងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់៕

អត្ថបទទាក់ទង