ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្លូវគមនាគមន៍មិនត្រឹមតែបម្រើឱ្យវិស័យដឹកជញ្ជូនទេ ប៉ុន្តែគឺបានជួយតភ្ជាប់រវាងជនបទនិងទីក្រុងឱ្យកាន់តែកៀកជិតគ្នា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 86

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមានជីវភាព មានសមត្ថភាព មានសុខភាព មានឱកាសធ្វើការងារ គឹត្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេសផ្លូវគមនាគមន៍ ផ្លូវមានគុណភាព មានច្រើនប្រភេទ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីចៀសវាងការកក់ស្ទះចរាចរណ៍ ដែលផ្លូវស្ពាននេះហើយ ដែលបានតភ្ជាប់រវាងជនបទ និងទីក្រុងឱ្យកាន់តែកៀកជិតគ្នា។

សម្តេចធិបតី បានថ្លែងបន្តថា កាលពីមុន ពីចាក់អង្រែមកខណ្ឌដង្កោ គឺមានតាមច្រកតែមួយគត់ឆ្លងកាត់ទៅមក តាមផ្លូវជាតិលេខ២។ ប៉ុន្តែឥឡូវនេះវិញ យើងមានផ្លូវ ៦០ម៉ែត្រ ៥០ម៉ែត្រ និងមានផ្លូវចាក់ចូលខ្វាត់ខ្វែងជាច្រើន។ ដូចនេះបើធ្វើផ្លូវមួយស្ទះមួយ នោះយើងត្រូវធ្វើបន្តទៀត។ សម្ដេចបន្តថា កន្លែងដែលពីមុនយើងធ្លាប់ឡើងមកភ្នំពេញតាមរយៈការជិះទូក តែឥឡូវយើងមានស្ពានឆ្លងកាត់ហើយ ដោយមិនចាំបាច់រំពឹងទូកដរទៀតទេ។ រីឯកន្លែងដែលដាច់ស្រយាល ឥឡូវយើងមានភ្លើងតភ្ជាប់ ជួយដល់ជីវភាពនៅទីនោះ ដោយមានរោងចក្រ សហគ្រាស ជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ២៕

អត្ថបទទាក់ទង