ខ្មែរប៉ុស្ដិ៍ Close

មាន សូនីតា បង្ហាញគន្លឹះសំខាន់ៗជួយឲ្យរាង និងសម្រស់ស្រស់ស្អាត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 18
មាន សូនីតា បង្ហាញគន្លឹះសំខាន់ៗជួយឲ្យរាង និងសម្រស់ស្រស់ស្អាត មាន សូនីតា បង្ហាញគន្លឹះសំខាន់ៗជួយឲ្យរាង និងសម្រស់ស្រស់ស្អាត

តារាសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាត ទទួលបាននាម​ជា​ “រាជិនី​ក្រមា” មាន សូនីតា ធ្វើឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់ពីការថែទាំសុខភាពក៏ដូចជាការថែសម្រស់របស់របស់​នាង ថា​មាន​​វិធី​សាស្រ្ដ​អ្វី​ បានជា​តួ​ឯក​ក្នុង​រឿង​”បណ្ដឹង​ស្រី​ទាំង​៥” ទទួល​បាន​ដងខ្លួន និងរាងស្រឡូនស្អាតលឿន​ដូច្នេះ​ ស្លៀកពាក់អ្វីក៏សម។

បើនិយាយពីការងារនៅក្នុងវិស័យសិល្បៈវិញ ក៏មានការរវល់ខ្លាំងណាស់ដែរ ប៉ុន្តែ កញ្ញា​ នៅតែថែរក្សាបាន​នូវរូបរាងរបស់ខ្លួនបានល្អ។

ឆ្លើយ​តប​​ការ​ចោទ​សួរ​ខាង​លើ រាជិនីក្រមា រូប​នេះ​​បាន​ប្រាប់​កមក​កាន់ Sabay ថា៖”ការពិតគ្មានអ្វីលាក់បាំងនោះទេ​អំ​ពីការថែទាំរូបរាងកាយរបស់​ខ្ញុំ មិនមែនតែតារាទើបអាចធ្វើបាន​ស្អាតនោះ​ទេ។ អ្នកសាមញ្ញាក៏អាចអនុវត្តបានដែរ​ ជាមួយ​វិធីសាស្រ្ដ​ងាយៗ​គឺត្រូវហាត់ប្រាណជាប្រចាំគេងឲ្យបានគ្រប់គ្រាន់ដោយទទួលទានឲ្យបានទៀងទាត់ ទទួល​អាហារដែល​គ្មានប្រូតេអ៊ីនខ្ពស់ធ្វើឲ្យធាត់ ញាំទឹកឲ្យបានច្រើន ពិសេសការហាត់ប្រាណគឺជាវិធីដ៏ល្អជួយដល់រាងកាយបានបញ្ចេញជាតិពុល ហើយ​រក្សាគីឡូបានល្អ”។

កញ្ញាប ន្ថែមថា ទោះ​បី​ជា​រវល់​ប៉ុណ្ណា​ក៏​ដោយ​ ជា​ទម្លាប់​នាង តែង​​តែ​ចំណាយ​ពេល​ហាត់​ប្រាណ​យ៉ង​ហោចណាស់​ឲ្យ​បាន​ ១ ទៅ​ ២ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ថែរក្សា​សុខភាព​​ឲ្យ​បាន​ល្អ។

តោះចង់ដឹងគន្លឹះរក្សារូបរាងរបស់Idolមើលរូបភាពខាងក្រោម៖