ខ្មែរប៉ុស្ដិ៍ Close

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 79

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លា មហាប្រសើរនៃព្រះរាជពិធីចម្រើន
ព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាដែល ព្រះករុណាថ្លៃវិសេស ព្រះអង្គទ្រង់បានបំពេញព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម ធ្វើឱ្យប្រទេសជាតិក្លាយជានីតិរដ្ឋ ប្រជាពលរដ្ឋទាំងមូលបានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលីប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អធិដ្ឋានដល់ព្រះបារមីនៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះឫទ្ធានុភាព នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្ដិសិទ្ធក្នុងលោក សូមតាមជួយទ្រទ្រង់ថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិដ៏សុខក្សេមក្សាន្ត ដើម្បីជាម្លប់ ដ៏ត្រជាក់ត្រជុំលើទឹកដីកម្ពុជា និងប្រជាជាតិខ្មែររស់នៅជ្រកកោនប្រកបដោយសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព និងជីវភាពសម្បូរសប្បាយថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ»៕