ខ្មែរប៉ុស្ដិ៍ Close

បក្ខពួកពីរនាក់ទៀតរបស់ជនសង្ស័យ ឡេង ចាន់ណា ត្រូវបានឃុំខ្លួន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ ស៊ាង អូន និងប៊ី ពិសិដ្ឋ ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីចៅក្រមស៊ើបសួរ បានពិនិត្យភស្តុតាង និងសួរចម្លើយជនត្រូវចោទទាំងពីរនាក់នេះថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ តុលាការ សម្រេចឃុំខ្លួនអ្នកទំាងពីរដែលជាមេក្រុមនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)។

គួរបញ្ជាក់ថា សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់៕

 

អត្ថបទទាក់ទង