ខ្មែរប៉ុស្ដិ៍ Close

រមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ ទាញចំណូលបានជាង១៩លានដុល្លារកើនឡើងជិត៤២%

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 54

រយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ បានជួយប្រទេសកម្ពុជាឱ្យរកចំណូលបានជាង១៩លានដុល្លារអាមេរិក តាមរយៈការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេស។ ចំណូលនេះកើនឡើងជិត៤២%ធៀបនឹងរយៈពេល៤ខែ ឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា ក្នុងរយៈពេល៤ខែនេះ មានភ្ញៀវទេសចរបរទេសចំនួនជាង៤២ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនឡើងជាង៤០%ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។ ចំណែកឯចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរវិញ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ បានជាង១៣ម៉ឺន៧ពាន់ដុល្លារ ពីអ្នកទេសចរជាង៩ពាន់នាក់។

យោងតាមគ្រឹះស្ថានអង្គរ ចំណូលពីការលក់សំបុត្រនេះមួយផ្នែកត្រូវបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ដោយក្នុង រយៈពេល៤ខែ ក្នុងឆ្នាំ២០២៤ មានចំនួនសរុបជាង៨៤ម៉ឺនដុល្លារ៕

អត្ថបទទាក់ទង