ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោនៅសាលាតិចណូ (ITC) នៅថ្ងៃទី៤ ឧសភា ខាងមុខ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 146

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការធ្វើបទបង្ហាញអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីឱ្យសិស្ស និស្សិត សាស្ត្រាចារ្យ និងមហាជន បានឈ្វេងយល់កាន់តែច្បាស់អំពីគម្រោងព្រែកជីកហ្វូណនតេជោ។

ការធ្វើបទបង្ហាញនេះ នឹងធ្វើឡើងក្រោមវត្ដមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃសៅរិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក៕