ខ្មែរប៉ុស្ដិ៍ Close

កូរ៉េខាងជើង ធ្វើមាតុភូមិនិវត្តន៍ធាតុទាហានអាមេរិក ២០០នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 119
កូរ៉េខាងជើង ធ្វើមាតុភូមិនិវត្តន៍ធាតុទាហានអាមេរិក ២០០នាក់ កូរ៉េខាងជើង ធ្វើមាតុភូមិនិវត្តន៍ធាតុទាហានអាមេរិក ២០០នាក់

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើង បានប្រគល់អដ្ឋិធាតុទាហានអាមេរិក ២០០នាក់ ដែលបានស្លាប់ក្នុងសង្គ្រាមកូរ៉េ ត្រឡប់មកវិញហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ ២០១៨។

ថ្លែងនៅក្នុងពិធីជួបជុំមួយ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធ នេះ លោកដូណាល់ ត្រាំ បានលើកឡើងថា «យើងបានទទួលអដ្ឋិធាតុវិរបុរសរបស់យើងត្រឡប់មកវិញហើយ ដោយអដ្ឋិធាតុទាហានអាមេរិក ២០០នាក់ ត្រូវបានប្រគល់ត្រឡប់មកវិញនៅថ្ងៃនេះ»

គួរបញ្ជាក់ថា ការអះអាងរបស់លោកដូណាល់ ត្រាំ ធ្វើឡើង បន្ទាប់ពីមន្ត្រីអាមេរិក ពីររូប បានប្រាប់ រ៉យទ័រ ថា កូរ៉េខាងជើង អាចនឹងប្រគល់អដ្ឋិធាតុទាហានអាមេរិក ទៅឱ្យទីបញ្ជាការអង្គការសហប្រជាជាតិប្រចាំនៅប្រទេស កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗ មុននឹងអដ្ឋិធាតុទាំងនេះត្រូវបញ្ជូនបន្តទៅកាន់មូលដ្ឋានទ័ពអាកាស ហ៊ីកខាំ (Hickam) ក្នុងរដ្ឋហាវ៉ៃ។

តាមទិន្នន័យយោធាអាមេរិក ទាហានអាមេរិកច្រើនជាង ៣៦.៥០០នាក់ បានពលីជីវិតនៅក្នុងសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣៕

អត្ថបទ៖ នគរធំ

អត្ថបទទាក់ទង