ខ្មែរប៉ុស្ដិ៍ Close

ម្ចាស់ក្សត្រីជប៉ុន យាងទៅប្រទេសរុស្ស៊ី គាំទ្រក្រុមជម្រើសជាតិ

ដោយ៖លី វិទ្យា | ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 505
ម្ចាស់ក្សត្រីជប៉ុន យាងទៅប្រទេសរុស្ស៊ី គាំទ្រក្រុមជម្រើសជាតិ ម្ចាស់ក្សត្រីជប៉ុន យាងទៅប្រទេសរុស្ស៊ី គាំទ្រក្រុមជម្រើសជាតិ

យោងតាមប្រភពព័ត៌មានរដ្ឋរុស្ស៊ី​ ចេញ​ផ្សាយកាលពីថ្ងៃពុធ ទី20 មិថុនា ឆ្នាំ2018 បានឱ្យដឹងថា ម្ចាស់ក្សត្រីជប៉ុន តាកាមាដូ បានយាងទៅប្រទេសរុស្ស៊ី ដើម្បីទតការប្រកួតបាល់ទាត់ ក្រុមជម្រើស​របស់ព្រះអង្គ ប្រកួតជាមួយក្រុមជម្រើសជាតិកូឡុំប៊ី។

ម្ចាស់ក្សត្រី បានក្លាយជាសមាជិកសែរាជរង្សទី1 ដែលបានទៅបំពេញព្រះរាជទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី គិតចាប់តាំងពី1916។

ទូរទស្សន៍រដ្ឋរុស្ស៊ី បានចាក់ផ្សាយរូបភាពម្ចាស់ក្សត្រី នៅក្នុងពហុកីឡដ្ឋាន Saransk ដែលម្ចាស់ក្សត្រីជាអ្នកគាំទ្របាល់ទាត់យ៉ាងខ្លាំងខ្លា តែងតែយាងទៅគាំទ្រក្រុមជម្រើសជាតិរបស់ព្រះអង្គ តាំងពីឆ្នាំ1998។

ទាក់ទងទៅនឹងវត្តមានរបស់ម្ចាស់ក្សត្រី នេះ ស្ថានទូតជប៉ុន ប្រចាំទីក្រុងមូស្គូ បានប្រាប់ AFP ថា ម្ចាស់ក្សត្រីនឹងបន្តយាងទៅពហុកីឡដ្ឋាន Yekaterinburg ដែលក្រុមជម្រើសជាតិជប៉ុន ប្រកួតជាមួយក្រុមសេណេហ្គាល់ នៅថ្ងៃអាទិត្យ រួចព្រះអង្គនឹងបន្តចូលរួមសិក្ខាសាលាស្តីអំពីប្រពៃណី ការបាញ់ធ្នូ Kyudo៕

ប្រភព៖ នគរធំ