ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់កងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 41

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងយោធពលខេមរភូមិន្ទ បានចូលរួមកសាងអភិវឌ្ឍនៅតំបន់ព្រំដែន កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់តំបន់ព្រំដែនមកតំបន់ខាងក្នុងសម្រាប់បម្រើឱ្យខឿនការពារជាតិ និងសេដ្ឋកិច្ចសង្គម។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏មានភាពម្ចាស់ការ និងបានសហការជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនិងការងារមនុស្សធម៌ បង្រ្កាបបទល្មើសផ្សេងៗបានទាន់ពេលវេលា ដូចជាប្រតិបត្តិការជួយសង្រ្គោះក្នុងគ្រោះមហន្តរាយនានាជាដើម៕

    អត្ថបទទាក់ទង