ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតែងគាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 69

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតែងគាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការចេញសារគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាកម្ពុជាពុំមានសន្តិភាពនោះទេ កម្ពុជា ក៏ពុំមានអ្វីៗដូចសព្វថ្ងៃនេះដែរ។ សម្តេចបានមានប្រសាសន៍បន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នៅពេលនេះ បានបង្ហាញឱ្យឃើញថា ខ្មែរនៅទីណាក៏ដោយ ក៏តែងស្រឡាញ់និងគាំទ្រសុខសន្តិភាពដែរ៕

អត្ថបទទាក់ទង