ខ្មែរប៉ុស្ដិ៍ Close

ទៀតហើយ! រឿងរ៉ាវពាក់ព័ន្ធនឹងហាងខារ៉ាអូខេនៅតាមផ្លូវម៉ៃដា (២០០៤) លើកនេះប៉ះភ្ញៀវកូរវិញម្ដង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 66
ទៀតហើយ! រឿងរ៉ាវពាក់ព័ន្ធនឹងហាងខារ៉ាអូខេនៅតាមផ្លូវម៉ៃដា (២០០៤) លើកនេះប៉ះភ្ញៀវកូរវិញម្ដង ទៀតហើយ! រឿងរ៉ាវពាក់ព័ន្ធនឹងហាងខារ៉ាអូខេនៅតាមផ្លូវម៉ៃដា (២០០៤) លើកនេះប៉ះភ្ញៀវកូរវិញម្ដង

ភ្នំពេញ៖ បុរស២នាក់ បាននាំគ្នាចូលទៅផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង តាំងពីកណ្តាលអធ្រាត្រ រហូតដល់ព្រឹក ដោយផឹកស្រាបៀរអស់៣កេស លុះគិតលុយអស់ជិត១០០ដុល្លារ ស្រាប់តែស្រែកឆោឡោថា ម្ចាស់ហាងចង់ធ្វើស៊ី ផ្អើលដល់សមត្ថកិច្ចចុះមកសម្របសម្រួល ក៏និយាយស្តាប់គ្នាមិនបាន ដោយសារភាគីភ្ញៀវស្រវឹងជោកជាំណាស់ទៅហើយ ទើបសម្រេចនាំចូលប៉ុស្តិ៍ ចាំស្វាងចាំដោះស្រាយគ្នាបន្តទៀត។

ករណីភ្ញៀវស្រវឹងចោទម្ចាស់ហាងខារ៉ាអូខេ ថាគិតលុយបន្លំចង់កោភ្ញៀវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ រស្មីម៉ៃដា តាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាភ្ញៀវទាំងពីរនាក់ រួមមាន ទី១-ឈ្មោះមាន រ៉ូណន់ អាយុ២៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិទាំងឫស្សី ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ និងទី២-ឈ្មោះធឿន វ៉ាន់ដែន អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា។ ចំណែកម្ចាស់ហាង គ្រាន់តែដឹងថា ជាអ្នកមានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ គេឃើញបុរសទាំង២នាក់ខាងលើ បានចូលមកក្នុងហាងខារ៉ាអូខេ ដោយបានហៅនារីមកអង្គុយកំដរ២នាក់ រួចបានកម៉្មង់ម្ហូម៤មុខ និងហៅស្រាបៀរមកផឹកអស់១កេស ហៅថែម១កេស សរុបទៅផឹកអស់ចំនួន៣កេស រហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល បន្ទាប់ពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ហៅបុគ្គលិកឱ្យគិតលុយ លុះឃើញបុងគិតលុយអស់៩១ដុល្លារ បែរជាស្រែកឡូឡាថា ម្ចាស់ហាងគិតមិនប្រក្រតី ចង់ធ្វើស៊ីពួកគេទាំង២នាក់ ដោយបន្លំចង់កោរភ្ញៀវ។

តាមសម្តីបុរសឈ្មោះមាន រ៉ូណន់ ជាភ្ញៀវ បានឱ្យដឹងទាំងសភាពស្រវឹងទន់មាត់ថា ខ្លួនបានចូលផឹកស៊ីនៅហាងខាងលើមានគ្នា២នាក់ រួមទាំងស្រីកំដរ២នាក់ទៀត សរុបគ្នា៤នាក់ នឹកឃើញថាជាអ្នកមានស្រុកកំណើតជាមួយគ្នា ចូលតាំងពីម៉ោង២អធ្រាត្រ ដល់ម៉ោង៦និង៣០នាទីព្រឹក ហើយពួកគេផឹកអស់តែកន្លះកេសទេ ចុះហេតុអ្វីបានជាហាងគិតលុយអស់ដល់ទៅ៣កេស ស្មើ៩១ដុល្លាទៅវិញ ទើបគាត់មិនសុខចិត្តទាមទាររកយុត្តិធម៌។

ដោយឡែក តាមសម្តីម្ចាស់ហាងវិញ បានឱ្យដឹងថា នឹកឃើញជាអ្នកស្រុកភូមិជាមួយគ្នា គាត់គិតមួយឈុតតែ៣០ដុល្លារប៉ុណ្ណោះ ដោយក្នុង១ឈុត មានស្រាបៀរ១កេស និងម្ហូបចំនួន៤មុខ ក៏ប៉ុន្តែគ្រាដែលបុរសខាងលើចូលផឹកស៊ីសរុបទាំងស្រី២នាក់ទៀត ទាំងអស់៤នាក់ ផឹកអស់១កេស ក៏ហៅថែម១កេសទៀត តាំងពីម៉ោង២រំលងអធ្រាត្រ រហូតដល់ម៉ោង៦និង៣០នាទីព្រឹក ផឹកអស់ស្រាបៀ២កេសកន្លះទេ រួមទាំងទឹកសុទ្ធ១ដប សល់ស្រាទាំងប៉ុន្មាន គាត់ចងវេចខ្ចប់ទុកឱ្យភ្ញៀវទៀត ស្រាប់តែពេលគិតលុយអស់៩១ដុល្លារ បែជាស្រែកចោទថា ហាងកោរទៅវិញ និងថែមទាំងបានបញ្ចាំម៉ូតូនៅហាង ប្រាប់ថាទៅរកលុយ បែរជាទៅប្តឹងប៉ូលិសទៅវិញ។

រឿងចម្រូងូចម្រាស់គ្នារវាងភ្ញៀវ និងម្ចាស់ហាងខារ៉ាអូខេខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះទៅជួយសម្របសម្រួល និងពិនិត្យឃើញជាក់ស្តែងថា មិនមានការបន្លំ ឬកោរភ្ញៀវនោះទេ ម្ហូបគេមិនគិតលុយទេ គិតតែតម្លៃស្រាប៉ុណ្ណោះ ហើយស្រាអស់៣កេស តែភ្ញៀវបែរជានិយាយថា ពួកគេផឹកតែកន្លះកេស ឡូឡាថា អយុត្តិធម៌ ទៅវិញ។

ចុងក្រោយ ភាគីម្ចាស់ហាង ដោយយល់ថា ជាអ្នកភូមិជាមួយគ្នា មិនចង់មានរឿងវែងឆ្ងាយ ក៏យោគយល់បញ្ចុះតម្លៃ យកត្រឹមតែស្រាបៀរ១កេសប៉ុណ្ណោះ ចំណែក២កេសទៀតទុកថាហ្វ្រីឱ្យទៅចុះ ប៉ុន្តែបុរសខាងលើនៅតែមិនសុខចិត្តឡាំប៉ាដោយអំណាចជាតិស្រវឹង ទើបធ្វើឱ្យសមត្ថកិច្ចមិនអាចជួយសម្របសម្រួលឱ្យបាន ក៏សម្រេចឱ្យបុរសទាំង២នាក់ នៅក្នុងប៉ុស្តិ៍សិន រង់ចាំស្វាងស្រាចាំដោះស្រាយគ្នាបន្តទៀត៕

ប្រភព៖ នគរធំ