ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំ និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សបានមករៀននៅសាលា និងទទួលបានការបំប៉នមេរៀនបន្ថែម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរៀបចំសកម្មភាពក្រៅម៉ោងសិក្សានេះ មានគោលដៅកាត់បន្ថយម៉ោងទំនេរ ប្រែក្លាយម៉ោងទំនេររបស់កុមារ និងយុវជនដែលអាចយកទៅប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនឱ្យក្លាយទៅជាម៉ោងសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង