ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចជាតិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 102

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចជាតិ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលផ្សារភ្ជាប់ផ្លូវទឹកពីទន្លេទៅសមុទ្រ។ វាមិនដូចការលើកឡើងដោយបំភ្លៃរបស់វិទ្យុបរទេសមួយដែលថា គម្រោងព្រែកជីកនេះគ្មានប្រយោជន៍នោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងព្រែកជីកនេះអនុញ្ញាតឱ្យនាវាដែលដឹកទំនិញបាន ៣ពាន់តោនអាចធ្វើនាវាចរបានដោយភ្ជាប់ពីទន្លេទៅសមុទ្រ។ មួយវិញទៀត គម្រោងព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេទៅសមុទ្រនេះ នឹងអនុញ្ញាតឱ្យប្រជាជនប្រមាណ ១,៦លាននាក់ដែលកំពុងរស់នៅអមសងខាងគម្រោងព្រែកជីកនេះ អាចទាញយកសក្តានុពលនិងអត្ថប្រយោជន៍ពីគម្រោងនេះទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកនេះក៏អាចទាក់ទាញរោងចក្រឱ្យមកវិនិយោគផងដែរ ព្រោះការសម្រេចចិត្តណាមួយក្នុងការសាងសង់រោងចក្រ គេតែងតែគិតគូរទៅលើតម្លៃនៃការដឹកជញ្ជូន៕

អត្ថបទទាក់ទង