ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំហ៊ានអួតពីសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ ព្រោះជាសមិទ្ធផលលើកដំបូងនៅលើទឹកដីកម្ពុជា

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 113

    ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១បែបនេះទេ ហើយយើងក៏មិនខ្លាចក្នុងការអួតនោះឡើយព្រោះជាសមិទ្ធផលដែលកើតនៅលើទឹកដីកម្ពុជារបស់យើង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលព្រលានយន្តហោះនេះ គឺជាការពិត មិនមែនជាការអួតខ្យល់នោះទេ ហើយទៅថ្ងៃអនាគតសមិទ្ធផលព្រលានយន្តហោះនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ និងខេត្តកណ្តាលនិយាយដោយឡែក និងសម្រាប់ប្រជាពលរដ្ឋខ្មែរនិយាយជារួម៕

    អត្ថបទទាក់ទង