សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការថែរក្សាសន្តិភាពគឺជារឿងសំខាន់ ហើយយើងត្រូវបន្តធ្វើរឿងនេះរួមគ្នា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍប្រទេស ការថែរក្សាសន្តិភាព ការមិនធ្វើសកម្មភាពណាមួយដែលខុសនាំអោយបាត់បង់ស្ថិរភាពសន្តិភាព ជាពិសេសការគាំទ្រ និងការបោះឆ្នោតគឺជាអ្វីដែលយើងត្រូវបន្តធ្វើរួមគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បញ្ហាកូវីដ-១៩ និងបញ្ហាអតិផរណាពិភពលោក បានធ្វើឱ្យសេដ្ឋកិច្ចយើងឱនថយ។ សេដ្ឋកិច្ចយើងយឺតជារឿងមួយ ប៉ុន្តែយើងមិនអាចអោយបាត់សន្តិភាពក្នុងប្រទេសនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន-ហ៊ុនម៉ាណែត «អញ្ជើញសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់» នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤៕