ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបាននិងកំពុងទាក់ទាញវិនិយោគពីគ្រប់ប្រទេសឱ្យមករកស៊ីនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 82

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងទាក់ទាញវិនិយោគពីគ្រប់ប្រទេសមកវិនិយោគនៅកម្ពុជា ពោលគឺមិនមែនតែវិនិយោគទុនចិន ដូចការលើកឡើងពីមជ្ឈដ្ឋានមួយចំនួននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីកំណើនសេដ្ឋកិច្ច និងស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈការស្វែងរកវិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្រៅពីមានវិនិយោគិនបរទេសថ្មីៗចង់មកបណ្តាក់ទុននៅស្រុកខ្មែរ ក៏មានក្រុមហ៊ុនដែលមានស្រាប់កំពុងពង្រីកទុនវិនិយោគបន្ថែមទៀត ដែលប្រការនេះបញ្ជាក់ថា ពួកគេជឿជាក់លើសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ទើបគេសម្រេចចិត្តមកវិនិយោគនិងពង្រីកទុនវិនិយោគបន្ថែម៕

អត្ថបទទាក់ទង