ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួយអាយុជីវិតប្រជាជនគឺជាកិច្ចការសំខាន់ដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិត្រូវយកចិត្តទុកដាក់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 106

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតប្រទេសកម្ពុជាតូច និងធនធានមានកំណត់ក្ដី ប៉ុន្តែការដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីថែរក្សាអាយុជីវិតប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានទទួលជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រយៈពេល ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើរឿងធំៗចំនួន៣ដង ដើម្បីជួយអាយុជីវិតប្រជាជនខ្មែរ ពោលគឺ៖
ទី១-៧មករា ១៩៧៩ រំដោះចេញពីរបបប្រល័យពូជសាសន៍
ទី២-គោលនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្រ្គាមឆ្នាំ១៩៩៨ ឈប់ឱ្យខ្មែរយើងសម្លាប់គ្នា
ទី៣-យកឈ្នះលើសមរភូមិកូវីដ-១៩

នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត «អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់» នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាត់វិធានការជាក់ស្តែង និងមានប្រសិទ្ធិភាពក្នុងការជួយជីវិតប្រជាជនធំបំផុត គឺជួយពីកូវីដ-១៩ និងជួយសង្រ្គោះអោយចេញផុតពីគ្រោះទុរភិក្ស បូករួមទាំងធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនទៀតផង៕

អត្ថបទទាក់ទង