ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនមែនចេះតែនិយាយនោះទេ ប៉ុន្តែយើងបានដាក់ចេញនូវគោលនយោបាយដើម្បីរៀបចំចាត់តាំងអនុវត្ត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 74

ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនមែនចេះតែនិយាយនោះទេ ប៉ុន្តែយើងបានដាក់ចេញនូវគោលនយោបាយដើម្បីរៀបចំចាត់តាំងអនុវត្ត ព្រោះថា បើមិនដូច្នោះទេយើងមិនអាចដើរទៅមុខរួចបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មាន៥មុំ ដែលមុំទី១ ផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ពោលគឺពាក់ព័ន្ធនឹងអ្វីដែលយើងកំពុងតែជួបជុំគ្នានៅទីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ថ្ងៃនេះ យើងអបអរសាទរដល់ធនធានមនុស្សដែលយើងកសាងបានបន្ថែមសម្រាប់ជាតិរបស់យើង បូកជាមួយនិងការសម្ពោធសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធសាលាដែលផ្តោតលើវិស័យឌីជីថល ដែលចំណុចទាំងពីរនេះ ស្របជាមួយគោលនយោបាយបញ្ចកោណរបស់យើងក្នុងមុំទី១ និងមុំទី៥៕

អត្ថបទទាក់ទង