ខ្មែរប៉ុស្ដិ៍ Close

សម្ដេចម៉ែ ផ្ញើព្រះរាជសារលិខិតអបអរសាទរ ជូនឯកឧត្តម គុយ សុផល ដែលត្រូវព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ាមហាមន្ត្រី»

ដោយ៖ សុវណ្ណ បុត្រា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 214

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតអបអរសាទរ ចំពោះឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ាមហាមន្ត្រី គុយ សុផល។

ក្នុងព្រះរាជសារលិខិតមានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអបអរសាទរជាមួយក្រុមគ្រួសារ ឧកញ៉ាមហាមន្រ្តី នៅក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គ ឧត្ដមនៃការព្រះរាជទានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ខ្ញុំ សូមកោតសរសើរ ឧកញ៉ាមហាមន្រ្តី ដែលបានខិតខំបំពេញភារៈកិច្ចអស់ពីកម្លាំងកាយ កម្លាំងប្រាជ្ញា យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូន ឧកញ៉មហាមន្រ្តី និងលោកជំទាវ សូមមានសុខភាពល្អពេញបរិបូណ៌ កម្លាំងពលំមាំមួន និងបន្តកិច្ចការបំរើជាតិសាសនា ព្រះមហាក្សត្រ និងទទួលនូវសេចក្ដីរាប់អានអំពីខ្ញុំ»៕

អត្ថបទទាក់ទង