ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បំពុលសង្គម ដែលអាចបង្ករអស្ថិរភាពនយោបាយ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 76
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បំពុលសង្គម ដែលអាចបង្ករអស្ថិរភាពនយោបាយសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បំពុលសង្គម ដែលអាចបង្ករអស្ថិរភាពនយោបាយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយបានអំពាវនាវផងដែរឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គវេទិកាលើកទី២០នេះដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន៕