ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអគ្គិសនីជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ និងការអភិវឌ្ឍជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអគ្គិសនីជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ និងការអភិវឌ្ឍជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យអគ្គិសនីជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ និងការអភិវឌ្ឍជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យអគ្គិសនីជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យមួយចំនួនទៀត ហើយវាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញតម្រូវការប្រើប្រាស់ថាមពលរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍជាតិ។ មិនតែប៉ុណ្ណោះ វិស័យនេះនៅតែជារបៀបវារៈដ៏សំខាន់ក្នុងគោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរអរគុណមិត្តចិនដែលបានជួយចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។

សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គីសនី ប្រកបដោយគុណភាព នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច តាមរយៈការជំរុញឱ្យវិស័យផ្សេងៗមានការរីកចម្រើនផងដែរ៕

អត្ថបទទាក់ទង