ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទំនាក់ទំនងការទូតកម្ពុជា ផ្តោតគោលការណ៍គោរពគ្នាទៅវិញ-ទៅមក និងចំណងមិត្តភាពយូរអង្វែង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 63
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទំនាក់ទំនងការទូតកម្ពុជា ផ្តោតគោលការណ៍គោរពគ្នាទៅវិញ-ទៅមក និងចំណងមិត្តភាពយូរអង្វែង សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទំនាក់ទំនងការទូតកម្ពុជា ផ្តោតគោលការណ៍គោរពគ្នាទៅវិញ-ទៅមក និងចំណងមិត្តភាពយូរអង្វែង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិថ្មី ទី៧ នេះ មាននយោបាយការទូត គឹផ្នែកលើមូលដ្ឋាននិរន្តរ៍ភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយ និរន្តរ៍ភាព គឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលក្នុងអណត្តិទី៦ បានធ្វើរួចមកហើយ ជាពិសេសការបង្កើត ការថែរក្សា និងទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នា ទៅវិញទៅមកផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក នេះទើបជាចំណងមិត្តភាពបានយូរអង្វែង៕

អត្ថបទទាក់ទង