ខ្មែរប៉ុស្ដិ៍ Close

វិធីយកសូត្រពីដង្កូវនាង (មានវីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 134

ដង្កូវនាងជាប្រភេទល្អិតដែលមានសំណាងជាងគេ ដែលមានការយកចិត្តទុកដាក់ពីមនុស្សយ៉ាងល្អិតល្អន់បំផុតដើម្បីយកសរសៃសូត្រ ដង្កូវនាងទាំងអស់នេះត្រូវបានគេចិញឹ្ចម នៅក្នុងរមណីដ្ឋានចំការស្នេហ៍ ដែលមានទីតាំងនៅក្នុងភូមិ កោះតូច ឃុំកោះឧញ៉ាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មុននឹងទទួលបានសរសៃសូត្រពីដង្កូវនាង មានការវិវត្តជាច្រើនដំណាក់កាល។

ស្លឹកម៉នជាអាហារតែមួយគត់របស់សត្វដង្កូវនាង ពួកវាចាប់ផ្តើមស៊ីស្លឹកម៉នតាំងពីតូចៗមកម្ល៉េះពេលពួកវានៅតូចៗគេហាន់ស្លឹកម៉នជាសរសៃតូចដើម្បីអោយពួកវាងាយស្រួលស៊ី ក្នុង១ថ្ងៃដង្កូវនាងស៊ីស្លឹកម៉ន ពី៣ទៅ៤ដង និងថែទាំដោយយកចិត្តទុកដាក់បំផុត គេធ្វើបែបនេះរហូតដល់ពួកវាមានអាយុ ១ ខែ ៨ថ្ងៃ ពួកវានឹងប្តូរពណ៌ ពីពណ៌ស ទៅពណ៌លឿង។
បន្ទាប់ពួកវាលែងត្រូវការអាហារទៀតហើយ គេយកវាទៅដាក់នៅសំបុកដើម្បីអោយដង្កូវនាងទាំងនោះ ខ្ជាក់ សរសៃសូត្រចេញពីក្នុងខ្លួនវាមកអោយអស់។ ពេលអស់ហើយគេយកសំបុកសរសៃសូត្រដែលដង្កូវនាងខ្ជាក់សូត្រនោះ ទៅហាសថ្ងៃដើម្បីអោយដង្កូវនាងស្លាប់ ហើយគេយកសំបុកនោះទៅស្ងោរដើម្បីស្រាវសរសៃសូត្រចេញមកប្រើប្រាស់។

អត្ថបទទាក់ទង