ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាគ្រប់សាសនាទាំងអស់ នឹងចូលរួមចំណែកលើកកម្ពស់វិធានរស់នៅរបស់មនុស្សឱ្យប្រកបដោយសុចរិតភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 63
សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាគ្រប់សាសនាទាំងអស់ នឹងចូលរួមចំណែកលើកកម្ពស់វិធានរស់នៅរបស់មនុស្សឱ្យប្រកបដោយសុចរិតភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថាគ្រប់សាសនាទាំងអស់ នឹងចូលរួមចំណែកលើកកម្ពស់វិធានរស់នៅរបស់មនុស្សឱ្យប្រកបដោយសុចរិតភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងបរិបទសង្គមកម្ពុជាដែលកាន់តែអភិវឌ្ឍ កាន់តែទំនើប ការលើកកម្ពស់វិធានរស់នៅស្របតាមដំបូន្មានសាសនា គឺពិតជាសំខាន់ និងចាំបាច់ណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ១១អង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គុណតម្លៃនៃការទូន្មានរបស់ព្រះតេជគុណគ្រប់ព្រះអង្គ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដើម្បីសម្រេចវត្ថុបំណងនេះបាន គឺតម្រូវឱ្យគ្រប់សាសនាទាំងអស់ ទាំងសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រីស្ទ និងសាសនាដទៃទៀត មានគោលបំណងដូចៗគ្នា គឺការអប់រំមនុស្សឱ្យប្រតិបត្តិ ឱ្យមានផ្នត់គំនិត ស្មារតី និងសុចរិតភាព ប្រព្រឹត្តតែអំពើល្អ ចេះគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានរស់នៅប្រកបដោយសីលធម៌ គុណធម៌ ការគោរពគ្នា និងសុខដុមរមនា៕

 

អត្ថបទទាក់ទង