ខ្មែរប៉ុស្ដិ៍ Close

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការរិះគន់ត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ របស់សហរដ្ឋអាមេរិក លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្វីដែលអាមេរិកធ្វើនេះគឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ និងសូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោលឥតអៀនខ្មាស់ របស់សហរដ្ឋអាមេរិកមួយនេះ។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖

អត្ថបទទាក់ទង